២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន ២ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាមានការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះចំនួន ២ករណី ដែលបន្តថយចុះ៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លងថ្មីទាំង២ករណីនៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ បន្ថែមការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទៀងទាត់ ខណៈបច្ចុប្បន្នការចាក់វ៉ាក់ដូសមូលដ្ឋាន មានជាង៩៥ភាគរយនៃពលរដ្ឋសរុបទូទាំងប្រទេស ។