២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយ ចុះចំនួន២៩២ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ២ពាន់ ៥៨២ករណីប៉ុណ្ណោះ ។
តួលេខឆ្លងកូវីដ១៩ នៅអាស៊ាន នារយៈពេល៣សប្តាហ៍ចុងក្រោយនេះ បានថយចុះគួរឲ្យកត់សម្គាល់ ដែលពីមុនធ្លាប់តែមានតួលេខឆ្លងច្រើនដល់ ៥ខ្ទង់ បានធ្លាក់មកនៅត្រឹមតែ ៤ខ្ទង់ ស្តើងប៉ុណ្ណោះ ។
ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៩១៦ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២១នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ៨នាក់ ដែលជាតួលេខស្លាប់ច្រើនជាងគេ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លង សរុបមានចំនួន ៣៥លាន ៥២ម៉ឺន ៩ពាន់ ៥៦០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៧៤នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៦៧លានករណី, និងការស្លាប់មានជាង ៦លាន ៧០ម៉ឺននាក់។