រដ្ឋបាលក្រុងចំនួន២ នៅអាមេរិក លើកទីកចិត្តពលរដ្ឋចូលរួមអបអរទិវាខួប៧មករា របស់កម្ពុជា (Video Inside)

យ៉ាងហោចមានរដ្ឋបាលក្រុងចំនួន២ក្នុងរដ្ឋ Washington State របស់សហរដ្ឋអាមេរិក បានសរសេរលើកទឹកចិត្តដល់ពលរដ្ឋក្នុងក្រុងរបស់ខ្លួន ចូលរួមរីករាយជាមួយនឹងទិវា៧មករា ខួបលើកទី៤៤ឆ្នាំរបស់កម្ពុជា ដែលរំលឹកដល់ព្រឹត្តិការណ៍ផ្តួលរំលំរបបគ្រប់គ្រងខ្មែរក្រហម។

ក្រុងទាំង២នៅក្នុងសហរដ្ឋអាមេរិកនោះ គឺក្រុង King County និងក្រុង Kent ដែលមានសហគមន៍ខ្មែរបានរស់នៅទីនោះ។ ក្នុងពិធីមួយដែលសហគមន៍ខ្មែរ បានរៀបចំធ្វើដើម្បីអបអរខួបទី៤៤ ឆ្នាំនៃទិវា៧មករាថ្ងៃជ័យជំនះរបស់កម្ពុជា ដែលអញ្ជើញចូលរួមជាកិត្តិយសដោយឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក កែវ ឈា, មន្ត្រីអាជ្ញាធរអាមេរិកក្នុងក្រុង King County និងក្រុង Kent បានធ្វើលិខិតទទួលស្គាល់នូវទិវាជ័យជំនះ៧មករា និងបានលើកទឹកចិត្តដល់ ពលរដ្ឋអាមេរិកាំងនានាអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបជ័យជំនះរៀបចំធ្វើដោយមន្ត្រីកម្ពុជា និងសហគមន៍ខ្មែរនៅទីនោះថែមទៀត។

ads banner