កងទ័ពមួកខៀវកម្ពុជា៤៦នាក់ វិលត្រឡប់ពីប្រទេសម៉ាលី (Video Inside)

កងទ័ពមួកខៀវកម្ពុជា ចំនួន៤៦នាក់ បានត្រឡប់មកកាន់មាតុប្រទេសវិញហើយ ក្រោយពីបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN រយៈពេល១ឆ្នាំ ក្នុងប្រទេសម៉ាលី។ កងទ័ពមួកខៀវដែលបានវិលត្រឡប់មកវិញនារសៀលថ្ងៃទី៩ ខែមករានេះ គឺជាកងកម្ទេចគ្រឿងផ្ទុះ លេខ២៨៨។

អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា លោកឧត្តមសេនីយទោ សែម រតនា បានថ្លែងស្វាគមន៍ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលបានវិលត្រឡប់មកវិញ និងកោតសរសើរចំពោះកងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្ម មិនខ្លាចនឿយហត់ ក្រោមព្យុះខ្សាច់សាហារ៉ា ដែលមានអាកាសធាតុក្តៅ ហួតហែងរហូតដល់៥៣អង្សាសេ។

ads banner