ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដឹកនាំប្រតិភូជូនពរឆ្នាំថ្មីប្រពៃណីជាតិ វៀតណាមនៅ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញយោធភូមិភាគទី៧
កំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំប្រតិភូ នៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅជូនពរ ឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមនៅទីបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧នៃកងទ័ពប្រជាជនវៀតណាមដែលជាអង្គភាពសហប្រតិបត្តិការជាមួយបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។
ក្នុងឱកាសនេះឧត្ដមសេនីយ៍ត្រី ឡេ ស៊ន់ថាយ និងថ្នាក់ ដឹកនាំនៃ បញ្ជាការដ្ឋាន យោធាទី ក្រុងហូជីមិញ បានទទួល ការស្វាគមន៍រាក់ ទាក់ យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះឧត្ដមសេនីយ៍ ទោសោម ស៊ុន និងប្រតិភូដែលបានឆ្លៀតឱកាសដ៏មមាញឹកនិងមានតម្លៃ អញ្ជើញ មកកាន់ទីបញ្ជាការយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដើម្បីជូន ពរឆ្នាំថ្មីប្រពៃណី ជាតិ វៀតណាមនៅពេលនេះ ។
ឧត្ដមសេនីយ៍ត្រី ឡេ ស៊ន់ថាយ មេបញ្ជាការរង តំណាងឱ្យ ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បាន ថ្លែង អំណរគុណ ចំពោះឧត្ដមសេនីយ៍ទោសោម ស៊ុន និងថ្នាក់ ដឹកនាំទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការ និងការអភិវឌ្ឍឱ្យនៅស្ថិតស្ថេរជារៀងរហូត ៕