មន្ត្រីគយ៖ ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកច្រើនជាងគេ ក្នុងឆ្នាំ២០២២ (Video Inside)

មន្ត្រីគយបានថ្លែងថាសហរដ្ឋអាមេរិក គឺជាប្រទេស ដែលកម្ពុជាបាននាំចេញទំនិញច្រើនគេ ក្នុងឆ្នាំ២០២២កន្លងមកនេះ ក្នុងទំហំជិត៩ពាន់លានដុល្លារ។ តួលេខបង្ហាញទំហំ និងតម្លៃនាំចេញទំនិញទៅក្រៅប្រទេសនេះ បានផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទទួលបាននៅថ្ងៃទី១០ មករា ឆ្នាំ២០២៣។ របាយការណ៍បានសរសេរថាពេញមួយឆ្នាំ២០២២ គឺកម្ពុជាបាននាំចេញទំនិញជាង២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀប នឹងឆ្នាំ២០២១។

របាយការណ៍សរសេរថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ, ចំណែកប្រទេសក្នុងលំដាប់ទី២គឺវៀតណាម ដែលបានកម្ពុជាបាននាំ ចេញទំនិញ ក្នុងតម្លៃជាង២ពាន់លានដុល្លារ និងបាននាំចេញទៅប្រទេសចិន ក្នុងតម្លៃជាង ១ពាន់២០០ លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។

ads banner