ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ចូរចំណាយពេលក្នុងថ្ងៃនេះដើម្បីរីករាយ និងជៀសវាងអារម្មណ៍អវិជ្ជមាន។ កិច្ចការងាររកស៊ីជួញដូរអាចសម្រេចបានជោគជ័យយ៉ាងត្រចេះត្រចង់។ លាភសំណាង និងទ្រព្យធនរបស់អ្នកនឹងហូរចូលក្នុងផ្ទះយ៉ាងច្រើន និងរក្សាស្ថេរភាពបានយូរអង្វែង។ ក្រៅពីនេះ លោកអ្នកនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើទំនាក់ទំនងជាមួយមនុស្សថ្នាក់លើ ដូច្នេះសូមចេះប្រើប្រាស់ពេលវេលាល្អថ្ងៃនេះ ដើម្បីសម្រេចជោគជ័យធំ។ 

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គ្មានរឿងអាក្រក់កើតឡើងចំពោះអ្នកឡើយ  ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះគ្រួសារ។ កិច្ចការនឹងសម្រេចបានដោយគ្មានអ្វីរាំងស្ទះនោះទេ ប៉ុន្តែសូមរក្សាឥរិយាបទល្អ ស្ងប់ស្ងៀមទើបប្រសើរ។ ថ្ងៃនេះប្រសិនបើអ្នកធ្វើការបណ្តាក់ទុន នោះផលល្អនឹងកើតមានឡើងដល់អ្នក។ ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងមានសព្វថ្ងៃ គឺអ្នកអាចផ្លាស់ប្តូរការងារបាន។ ក្រៅពីនេះ សូមលោកអ្នករក្សាពាក្យសំដីជាពិសេស។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។​ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម។ លោកអ្នកមិនគួរគិតគូរពីការផ្លាស់ប្តូរអ្វីនោះទេ​ សូមរក្សាអ្វីៗឲ្យនៅដដែលប្រសើរជាង។ សូមមានចិត្តល្អ និងចេះអនុគ្រោះដល់មនុស្សជុំវិញខ្លួន ពិសេសជាមួយក្មេងៗ។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ច្បាស់ ប្រយ័ត្នចាញ់បញ្ឆោតគេ។ ចំពោះរឿងទាក់ទងហិរញ្ញវត្ថុ គួរមានការប្រុងប្រយ័ត្ន កុំពាក់ព័ន្ធនឹងបំណុល។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បានផលដែរ ដូច្នេះមិនគួរមានការព្រួយបារម្ភអំពីហានិភ័យហួសហេតុពេកនោះទេ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស។ ដោយឡែក សូមគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានល្អ ដើម្បីបញ្ជៀសការខាតបង់។ ដោយឡែកសូមព្យាយាមរក្សាលំនឹងការងារ និងស្ថេរភាពសុភមង្គល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាទ្រពីចៅហ្វាយនាយ និងដៃគូពាណិជ្ជកម្មផងដែរ។ សូមរក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានសមរម្យ ដើម្បីប្រមូលយកលាភសក្ការៈមកកាន់កាប់។ ប្រសិនបើមានផលរំខាន កុំបាក់ទឹកចិត្ត ពីព្រោះគ្មានអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាននោះទេ។ សូមទទួលគំនិតយោបល់របស់មនុស្យនៅជុំវិញខ្លួនមកគិតគូរ ព្រោះគំនិតច្រើននឹងផ្តល់លទ្ធភាពកាន់តែប្រសើរចំពោះកិច្ចការងារទាំងឡាយរបស់អ្នក។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកគួរប្រាស្រ័យទាក់ទងនឹងមនុស្សផ្ទុយភេទ និងមានវ័យក្មេង ពីព្រោះពួកគេអាចជួយជ្រោមជ្រែងអ្នកបាន។ សូមរក្សាឥរិយាបទ និងពាក្យសំដីល្អសមរម្យ ចំពោះមនុស្សផងគ្នា។ សូមជៀសវាងមនុស្សដែលមិនសូវស្គាល់ ឬអ្នកមិនសូវជឿទុកចិត្ត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់អ្នកដោះស្រាយបញ្ហា ពីព្រោះលោកអ្នកទទួលបានគំនិតប្រាជ្ញាឈ្លាសវៃបំផុត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក សូមអ្នកព្យាយាមដោះស្រាយដោយសន្តិវិធី។ ចំណែកមុខរបរ និងការងាររបស់អ្នកមិនទាន់ទទួលបានភាពជោគជ័យដូចការរំពឹងទុកទេ។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ គួរធ្វើការងារដែលកំពុងមាននៅក្នុងដៃ។ ប្រសិនបើមានផលលំបាកអ្វីសូមកុំបាក់ទឹកចិត្ត ព្យាយាម ស្នើសុំជំនួយពីមនុស្សជិតស្និទ្ធដែលនៅក្បែរខ្លួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន។ លោកអ្នកហាក់រវល់ខ្លាំងក្នុងការងារ តែទោះយ៉ាងនេះក្តីសូមរកពេលដើម្បីទំនាក់ទំនងខាងក្រៅដើម្បីដកស្រង់បទពិសោធន៍ និងទទួលយោបល់ពីអ្នកដទៃ។ លោកអ្នកមានមនុស្សមួយចំនួនចាំមើលបំណាំ ដូច្នេះសូមប្រយ័ត្ន អត់ធ្មត់ ហើយរក្សាភាពស្ងៀមស្ងាត់។ ថ្ងៃនេះលោកអ្នកអាចទទួលបានដំណឹងដែលកំពុងរងចាំ ដូច្នេះសូមមានភាពរីករាយទទួលបានអំណោយផលក្នុងថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួន ក៏ចូរព្យាយាមគិតវិជ្ជមាន។ ចូរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេងផ្ទុយភេទ ប៉ុន្តែជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ សូមលាក់ការសំងាត់ បើទោះបីជាមួយមនុស្សដែលអ្នកធ្លាប់ជឿជាក់ក៏ដោយ។ សកម្មភាពអំណោយផលបំផុតនៅក្នុងថ្ងៃនេះទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យយ៉ាងល្អប្រសើរបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ចូរទំនាក់ទំនង និងពិភាក្សាជាមួយមនុស្សកើតថ្ងៃច័ន្ទ នឹងជៀសវាងមនុស្សកើតថ្ងៃសៅរ៍។ ការប្រមូលទិញអចលនទ្រព្យគឺអាចធ្វើទៅបាន និងទទួលបានមង្គលផងដែរ។ លើសពីនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ និងអាចរកផ្លូវដោះស្រាយបានយ៉ាងងាយស្រួល។ ក្រៅពីនេះសូមស្វែងរកការ សិក្សារៀនសូត្រដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាល។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ ទ្រព្យសំណាងនានានឹងហូរចូលផ្ទះតែម្តង។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយសារពាក្យសំដីរបស់អ្នកនឹងទទួលការជឿជាក់យ៉ាងខ្លាំង។ ដូច្នេះសូមបង្កើនទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារទាំងមូល។ ដោយឡែកសូមគិតគូរពីការដកស្រង់បទពិសោធន៍ថ្មី ហើយត្រៀមជាស្រេចដើម្បីទប់ស្កាត់បញ្ហាតូចតាចដែលរំខានសេចក្តីរីកចម្រើនរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីហាក់មិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ចូរធ្វើទំនាក់ទនងជាមួយមនុស្សឲ្យច្រើន ដើម្បីទទួលបានគំនិតយោបល់។ ការផ្លាស់ប្តូរការងារ និងការបណ្តាក់ទុនធំដុំ​ មិនគួរចាប់ផ្តើមថ្ងៃនេះទេ។ សូមលោកអ្នករស់នៅថ្ងៃនេះរបៀបធម្មតា ស្ងប់ស្ងៀម និងសូមធ្វើយ៉ាងណាកុំបង្កើតកំហុស។       ពន្យាពេលប៉ុនប៉ងធ្វើពិធីមង្គលសិន ហើយរងចាំពេលល្អនៅថ្ងៃខាងមុខឆាប់ៗនេះ។  ចំណែករឿងបំណុលសូមជៀសវាងអោយបានដោយដាច់ខាត។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ឆ្លូវ ថោះ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផល ដល់ការបង្កើតថ្មី ការបណ្តាក់ទុន។ ទ្រព្យសម្បត្តិ និងឳកាសល្អៗនឹងកើតឡើងចំពោះអ្នក។     

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner