សម្តេចតេជោ ហ៊ុន សែន ទទួលជួបក្រុមអង្គការ FATF (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានទទួលជួបមន្ត្រីជាន់អង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF ដែលបានដាក់ឈ្មោះកម្ពុជាក្នុងបញ្ជីប្រផេះពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់។ ជំនួបជាមួយ លោកស្រីម៉ី-លីន វ៉ាង (Mei-Lin Wang) បានធ្វើនៅថ្ងៃទី១១ មករា ឆ្នាំ២០២៣ ដោយមន្ត្រីជាន់ខ្ពស់អង្គការ FATF នេះ បានសម្តែងនូវសេចក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា។
កម្ពុជាត្រូវក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ FATF បានដាក់ជាប្រទេសនៃបញ្ជីប្រផេះជាលើក ទី២ក្នុងឆ្នាំ២០១៩។ អង្គការហិរញ្ញវត្ថុអន្តរជាតិ FATF បានស្នើកម្ពុជាត្រូវធ្វើបង្ក្រាប អំពើជួញ ដូរមនុស្សខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដើម្បីការនាំប្រទេសកម្ពុជាចេញរួចផុតពីបញ្ជីប្រផេះនេះ។ យ៉ាងហោចគម្រោងផែនការសកម្មភាពចំនួន១៤ចំណុចដែលអង្គការ FATF បានជំរុញកម្ពុជាក្នុងការអនុវត្ត ដើម្បីការនាំកម្ពុជាចាកចេញពីបញ្ជីប្រផេះនេះ។
លោកស្រី ម៉ី-លីន វ៉ាង ដែលទទួលបន្ទុកផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងលើកទឹកចិត្តកម្ពុជា នាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង ។ សម្តេចតេជោ បានជម្រាបគណៈប្រតិភូអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍបៃតង ដែលកម្ពុជាដាក់ចេញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក។
កម្ពុជារំពឹងថាឈ្មោះដែលត្រូវបានដាក់ក្នុងបញ្ជីប្រផេះនៃអង្គការការងារហិរញ្ញវត្ថុអន្តរជាតិ FATF នឹងត្រូវស្តារសំអាតល្អឡើងវិញក្រោយដំណើរទស្សនកិច្ចរបស់ក្រុមគណប្រតិភូ FATF នេះដែលនឹងមានរវាងពីថ្ងៃទី១១ដល់១៣មករាឆ្នាំ២០២៣។