មន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវចាប់ខ្លួនពីបទកឹបកេងប្រាក់រដ្ឋជិត៤០ម៉ឺនដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
មន្ត្រីម្នាក់នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ត្រូវបានគេចាប់ និងបញ្ជូនខ្លួន ទៅតុលាការនៅថ្ងៃទី១១មករានេះ ពាក់ព័ន្ធនឹងអំពើពុករលួយកឹបកេងថវិការដ្ឋជិត៤០ម៉ឺន ដុល្លារ។
លោក ឡាយ សំណាង នៃអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ត្រូវបានគេចោទពីបទល្មើសកេងយកផលប្រយោជន៍ ដោយខុសច្បាប់ និងទី២ការសម្អាតប្រាក់។
អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញលោក ឡាយ សំណាង កេងកឹបប្រាក់ពីគម្រោងចំនួន១១ដែលមានទឹកប្រាក់ចំនួន១ពាន់៥៤៩លាន ៨១ម៉ឺន៤ពាន់១៦០រៀល ដែលស្មើនឹង៣៨ម៉ឺន ៧ពាន់ដុល្លារអាមេរិក ។ អង្គភាពប្រឆាំង អំពើពុករលួយបានថ្លែងថាគេបានប្រើពេលធ្វើការស៊ើបអង្កេតលើករណីនេះ រយៈពេលជាង ១៣ខែ មុនការចាប់ខ្លួន និងបញ្ជូនទៅតុលាការ។