ពលរដ្ឋខ្សត់ខ្សោយ១៨០គ្រួសារ ទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (Video Inside)
អត្ថបទដោយ៖
Apsara Net
អំណោយអង្ករគ្រឿងឧបភោគបរិភោគ និងថវិកាគិតជាទឹកប្រាក់តម្លៃប្រមាណ៤០លានរៀល ត្រូវបានជួយឧបត្ថម្ភដល់ពលរដ្ឋខ្សត់ខ្សោយ១៨០គ្រួសារ ក្នុងឃុំចំនួន៤ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
អំណោយដែលជារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចែកជួនដល់ពលរដ្ឋក្នុងពិធីមួយនាថ្ងៃទី១០មករាឆ្នាំ២០២៣ក្រោមវត្តមានចូល រួមដោយមន្ត្រីទីប្រឹក្សាផ្ទាល់របស់សម្តេចគឺឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូប ត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ អប្សរាណិតរាយការណ៍