តុលាការឃុំខ្លួនមន្ត្រីសង្គមកិច្ចពាក់ព័ន្ធកេងកឹបថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ (Video Inside)

តុលាការបានសម្រេចឃុំខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធនឹងអំពើកិបកេងថវិការដ្ឋ និងប្រាក់របបគោលនយោបាយជនពិការជាង៣៨ម៉ឺនដុល្លារ អាមេរិក។

លោក ឡាយ សំណាង នៃអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់របស់ក្រសួងសង្គមកិច្ច ត្រូវបានគេចោទពីបទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងទី២ការសម្អាត ប្រាក់។

អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញលោក ឡាយ សំណាង កេងកឹបប្រាក់ពីគម្រោងចំនួន១១ ដែលមានទឹកប្រាក់ចំនួន១ពាន់៥៤៩លាន ៨១ម៉ឺន៤ពាន់១៦០រៀល ដែលស្មើនឹង៣៨ម៉ឺន ៧ពាន់ដុល្លារអាមេរិក។

អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថាគេបានប្រើពេលធ្វើការស៊ើបអង្កេតលើករណីនេះ រយៈពេលជាង ១៣ខែ មុនការចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ លោក ឡាយ សំណាង គឺជាជនជាប់ចោទលើកទី២ហើយ បន្ទាប់ពីអតីតស្មៀនសង្កាត់ ក្រុងតាខ្មៅឈ្មោះ សុខ សុផា ដែលអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជួនទៅតុលាការដាក់ទោសកាលពីខែវិច្ឆិកា ឆ្នាំ២០២២។

អតីតស្មៀនសង្កាត់ឈ្មោះ សុខ សុផា នោះ គេបានរកឃើញថាបានកឹបកេងថវិកាជាង៧០លានរៀល ដែលជាប្រាក់របស់រាជរដ្ឋាភិបាល សម្រាប់ឧបត្ថម្ភអ្នកក្រីក្រក្នុងពេលជួបវិបត្តិឆ្លងកូវីដ១៩។

ads banner