ឧស្សាហកម្មប្រេងដូងរបស់ម៉ាឡេស៊ី នឹងផ្តោតលើដៃគូពាណិជ្ជកម្មមិត្តភាព ជាពិសេសចិន

គូឡាឡាំពួ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងទំនិញប្រើប្រាស់ម៉ាឡេស៊ី លោក ហ្វាឌីលឡា យូសូហ្វ បាននិយាយក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីនឹងផ្តោតការយកចិត្តទុកដាក់លើពាណិជ្ជកម្មជាមួយដៃគូជាមិត្ត ជាពិសេសប្រទេសចិន នៅពេលប្រឈមមុខនឹងអរិភាពពីប្រទេសលោកខាងលិច។

លោក ហ្វាឌីលឡា បាននិយាយនៅឯកិច្ចប្រជុំត្រួតពិនិត្យសេដ្ឋកិច្ចប្រេងដូង និងសិក្ខាសាលាទស្សនវិស័យឆ្នាំ២០២៣ថា បទប្បញ្ញត្តិថ្មី ដែលដើរតួជារបាំងពាណិជ្ជកម្ម អាចនឹងធ្វើឱ្យខូចដល់ឧស្សាហកម្មប្រេងដូងដ៏សំខាន់នៅក្នុងប្រទេសម៉ាឡេស៊ី។

ខ្ញុំនិយាយជាពិសេសដល់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលប្លុកសេដ្ឋកិច្ចទាំងពីរនេះ តែងតែចោទប្រកាន់ដោយគ្មានមូលដ្ឋាន បង្អាប់កិច្ចខិតខំប្រឹងប្រែងប្រេងដូងប្រកបដោយនិរន្តរភាពរបស់យើង និងផ្តួចផ្តើមដាក់ទណ្ឌកម្មប្រឆាំងនឹងផលិតផលប្រេងដូងរបស់យើង ក្នុងគោលបំណងធ្វើឱ្យឧស្សាហកម្មប្រេងដូងរបស់យើងបាត់បង់ទាំងស្រុង។

លោករដ្ឋមន្ត្រីបន្ថែមថា ម៉ាឡេស៊ីទទួលស្គាល់ប្រទេសចិនជាទីផ្សារសំខាន់ និងជាមិត្ត ហើយបានចូលរួមជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍អាហារបៃតងចិន (CGFDC) ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារនិរន្តរភាព និងបញ្ចូលគម្រោងការបញ្ជាក់អំពីប្រេងដូងនិរន្តរភាពម៉ាឡេស៊ី (MSPO) សម្រាប់ប្រេងដូងដែលមានការបញ្ជាក់របស់ម៉ាឡេស៊ីទៅក្នុងប្រទេសចិន។

សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសផលិតប្រេងដូងធំជាងគេ ដែលមានចំនួនពី ៨៥ភាគរយ ទៅ ៩០ភាគរយ នៃផលិតកម្មសរុបនៃផលិតផល។ ប្រទេសផលិតសំខាន់ៗផ្សេងទៀត គឺកូឡុំប៊ី នីហ្សេរីយ៉ា និងថៃ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner