ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកត្រូវធ្វើការជ្រើសរើសដ៏លំបាកមួយ។ ការសម្រេច ចិត្តនេះប្រហែលជាមិនមែនជាការសម្រេចចិត្តដ៏ល្អបំផុតនោះទេ ប៉ុន្តែសូមកុំបារម្ភ ពីព្រោះ ទោះយ៉ាងណាក្តី ការសម្រេចចិត្តនេះនឹងនាំដល់ភាពជោគជ័យ។  ទន្ទឹមនឹងនេះលោកអ្នក នឹងអាចយកឈ្នះរាល់ឧបសគ្គទាំងអស់ដោយប្រើត្រឹមវិធីសាស្រ្តធម្មតាៗ។ ក្នុងពេលនេះ លោកអ្នកនឹងអាចផ្តោតទៅលើគោលដៅបានល្អ ចំណែកការទំនាក់ទំនងនានារវាងមនុស្ស នៅជុំវិញខ្លួនមានសភាពល្អប្រសើរ ដែលករណីនេះនឹងជួយលោកអ្នកក្នុងការអនុវត្តការងារ ផង​ និងធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យងាយស្រួលផង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជារយៈពេលដែលល្អប្រសើរក្នុង ការធ្វើការវិនិយោគ ហើយវាអាចត្រូវបានបង្ហាញមិនត្រឹមតែក្នុងលក្ខខណ្ឌរូបិយប័ណ្ណ ប៉ុណ្ណោះទេ។ ស្របពេលនឹងដំណើរអាជីពដ៏ល្អប្រសើរ សូមលោកអ្នកចូលរួមក្នុងសកម្ម ភាពនានាអោយបានសកម្ម ពិសេសការរួមវគ្គបណ្តុះបណ្តាល។ ហោរាសាស្រ្តអាជីពព្រមាន ចំពោះសកម្មភាពប្រញាប់ប្រញាល និងចំណុចហានិភ័យទាំងឡាយ ពីព្រោះបញ្ហាអាច នឹងធ្វើអោយអ្នកបាត់បង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ លើសពីនេះគឺកេរ្តិ៍ឈ្មោះរបស់អ្នកតែម្តង។ ដោយ ឡែក សូមលោកអ្នកប្រយ័ត្នចំពោះអារម្មណ៍រវើរវាយ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពសម្រាប់ថ្ងៃនេះព្រមានថា សកម្ម ភាពប្រញាប់ប្រញាលអាចបណ្តាលអោយមានហានិភ័យទៅដល់បុព្វហេតុ​ការងារ។​ហេតុនេះអ្នកគួរសម្រេចចិត្តដោយផ្អែកទៅលើហេតុផល ឬកុំប្រើប្រាស់អារម្មណ៍ មកលាយ​ឡំជាដាច់ខាត។ ក្នុងនោះសូមលោកអ្នកចងចាំថា លោកអ្នកអាចធ្វើការអនុវត្ត ការងារបាន ដោយការប្រឹងប្រែង ប៉ុន្តែការពឹងពាក់អាស្រ័យអ្នកដទៃប្រហែលជាមិនមែនជាអ្វីដែលអ្នក គួររំពឹងនោះទេ។ ក្រៅពីនេះ អ្នកអាចនឹងជួបជាមួយនឹងការសម្រេចចិត្តដ៏សំខាន់ ហេតុនេះ សូមគិតគូរអោយបានច្រើន ឬប្រសិនបើអាចគួរលើកការសម្រចចិត្តនេះសិន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលដែលល្អប្រសើរ សម្រាប់ធ្វើការវិនិយោគទុនួទាំងផ្នែកលុយកាក់ និងរបស់របរផ្សេងៗផង។ ប៉ុន្តែថ្ងៃនេះទាម ទារអោយអ្នកធ្វើការដោយការទទួលខុសត្រូវខ្ពស់។ កុំបណ្តោយអោយអ្នកដទៃទទួលបន្ទុក ទៅលើការងាររបស់អ្នក ព្យាយាមបំពេញការងារនោះអោយបានរហ័សរហួន និងត្រឹមត្រូវ។ ចំពោះការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនក៏ប្រសើរ ប៉ុន្តែមនុស្សថ្មីដែលអ្នកទើប ស្គាល់គួរតែកំណត់ដែន។ ប្រការសំខាន់ដែលអ្នកត្រូវប្រយ័ត្នក្នុងពេលេនះ គឺទំនាក់ទំនង ផ្ទាល់ខ្លួន ធ្វើយ៉ាងរក្សាចិត្តកុំអោយមានកំហឹង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចកាងារទាំងឡាយរបស់អ្នកនឹងអាចសម្រចទៅ បានដោយការខិតខំប្រឹងប្រែង ប៉ុន្តែបញ្ហាមួយចំនួនមិនទាន់អាចដោះស្រាយបាននៅឡើយ។ ក្នុងពេលនេះគួរជ្រើសរើសធ្វើការងារតែមួយមុខ ហើយយកចិត្តទុកដាក់អោយបានលំអិត។ ចំពោះការចំណាយលុយកាក់នៅក្នុងពេលនេះ ហាក់មានភាពផុយស្រួយណាស់ បំណុល អាចនឹងមិនទទួលបានសំណង ចំណែកការបណ្តាក់ទុនស្ថិតក្នុងសភាពមិនសូវច្បាស់លាស់ ប៉ុន្មាននោះទេ ដូច្នេះកុំទាន់បោះទុនច្រើន។ ដោយឡែក សម្រាប់ការសម្រេចចិត្ត ឬអនុម័ត ទៅលើឯកសារនៅក្នុងពេលនេះអាចធានាបាននូវភាពត្រឹមត្រូវ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះនឹងដំណើរការបានល្អប្រសិនបើអ្នកអាចបញ្ចប់ កិច្ចការដែលបានគ្រោងទុកទាំងអស់ ដូច្នេះអ្នកមិនគួរខ្ជះខ្ជាយពេលវេលាដោយឥត ប្រយោជន៍នោះទេ ធ្វើយ៉ាងណាសូមផ្តោតទៅលើការងារនោះអោយបានម៉ត់ចត់បំផុត។  ក្នុងពេលនេះអ្នកគួរពិនិត្យមើលវិធីសាស្រ្តរបស់ខ្លួន ហើយធ្វើការកែរសម្រួលអាស្រ័យទៅ លើភាពចាំបាច់។ ចំណុចសំខាន់នៅក្នុងថ្ងៃនេះគឺជម្លោះ ហេតុនេះសូមមានភាពច្បាស់លាស់ កុំចូលខ្លួនពាក់ព័ន្ធនឹងរឿងអ្នកដទៃ ហើយការគ្រប់គ្រងពាក្យសំដីជាការចាំបាច់។ ក្រៅពីនេះ សូមកុំច្រានចោលគំនិតយោបល់ និងចំណេះដឹងមិត្តរួមការងាររបស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពពេញលេញបំពេញក្តីស្រមៃរបស់ខ្លួន។ ការងាររបស់អ្នកទទួលបានការគាំទ្រជាពិសេសពីមនុស្សនៅក្បែរ ក្រៅពីនេះក៏គ្មានផលលំបាកណាមួយនឹងមកយាយីផែនការរបស់អ្នកបានដែរ។ លោកអ្នកក៏អាចប្រើប្រាស់លុយកាក់ដើម្បីដូរមកវិញនូវភាពចំណេញក្នុងថ្ងៃនេះ។ ប៉ុន្តែអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់ គឺសូមស្តាប់អំណះអំណាងនានាឲ្យបានសមហេតុផល។ កុំយកគំនិតរបស់អ្នកកាត់ក្តីបញ្ហា គួរប្រើប្រាស់ពត៌មាន និងភាពសមហេតុផល។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរ ចាកចេញទៅទិសនិរតីនេះនៅថ្ងៃនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកស្វែងររកប្រភពចំណូលបន្ថែម។ លោកអ្នកក៏អាចប្រើប្រាស់គម្រោងផែនការចាស់មកអនុវត្តក្នុងពេលនេះបានដែរ។ ប៉ុន្តែចំពោះការផ្លាស់ប្តូរនានាគួរតែត្រូវបានកំណត់ឬធ្វើឡើងឲ្យបានត្រឹមត្រូវ។ លោកអ្នកអាចជួបស្ថានភាពមិនសមស្របមួយចំនួន តាមរយៈស្ថានភាពថ្មី ដូច្នេះវាអាស្រ័យលើការរៀបចំ ឬគម្រោងរបស់អ្នក។ ក្រៅពីនេះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែមលើការងារដែលកំពុងអនុវត្ត ពីព្រោះការប្រឹងប្រែងនេះនឹងផ្តល់អត្ថប្រយោជន៍ល្អប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រយៈថ្ងៃនេះជាពេលវេលាមិនល្អក្នុងការផ្លាស់ប្តូរការងារនោះទេ។ អ្នកប្រហែលជាមិនអាចចូលរួមក្នុងក្រុមថ្មីបានទេ គឺអ្នកមិនអាចរកភាសាសាមញ្ញជាមួយនឹងបុគ្គលិក និងថ្នាក់លើបានទេ។ សូមលោកអ្នកកុំមានភាពឆោតល្ងង់ក្នុងមុខជំនួញ។ ជាការពិតភាពធ្ងន់ធ្ងរហួសហេតុអាចបន្លាចដៃគូជំនួញ និងអតិថិជនដែលមានសក្តានុពលរបស់អ្នក ដូច្នេះអ្វីគ្រប់យ៉ាងគួរតែស្ថិតនៅក្នុងកំរិតមធ្យម។ ក្រៅពីនេះ សូមប្រយ័ត្នក្រែង មានការបាត់បង់ពត៌មានសំខាន់ៗ ពីព្រោះករណីនេះនឹងនាំបញ្ហាធ្ងន់ធ្ងរពិបាកដោះស្រាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមិនរកឃើញហេតុផលណាមួយដើម្បីឲ្យមានការព្រួយបារម្ភនោះទេ។ អ្នកនឹងធ្វើបានល្អគ្រប់ភារកិច្ចការងារទាំងអស់ ក្នុងនោះដែរការងារផ្លូវការទាំងអស់ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់លើផងដែរ។ ប្រហែលជាក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងត្រូវបានតម្លើងឋាន ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រយៈពេលនេះវានៅតែលឿនពេកក្នុងការបង្ហាញប្រាប់មនុស្សនៅជុំវិញខ្លួន។ រក្សាដំណឹងល្អនេះទុកសិន ទើបជាការល្អប្រសើរជាង។ ដោយឡែក សូមលោកអ្នកថ្លឹងថ្លែង ពីភាពរវល់នៃការងារ និងសេចក្តីសុខក្នុងក្រុមគ្រួសារ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតការងារយកចិត្តទុកដាក់បន្ថែមទៅលើការងារដែលអ្នកកំពុងតែអនុវត្តពីព្រោះស្ថានភាពខាងក្រៅកំពុងតែយាយការងាររបស់អ្នក។ ធ្វើយ៉ាងណាគ្រប់គ្រងពត៌មានឲ្យបានច្រើនបំផុត ហើយសូមប្រើប្រាស់ពេលវេលាវិភាគឲ្យបានសមស្របមុនការជឿជាក់។ ក្រៅពីនេះសូមលោកអ្នកកុំបញ្ឈប់ការងារ ឬបំណងប្រាថ្នានៅពេលដែលបានជួបបញ្ហាឲ្យសោះ គួររកឳកាស និងវិធីសាស្រ្តដោះស្រាយ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើផ្លូវដែលយោគជ័យណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានភាពរស់រវើកក្នុងអាជីព។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់នឹងការងាររបស់អ្នកខ្លាំងណាស់។​ អ្នកក៏អាចចូលរួកក្នុងការប្រជុំពិភាក្សាតូចធំ និងតានតឹងបានយ៉ាងល្អប្រសើរបំផុត។ ផ្ទុយទៅវិញ អ្នកប្រហែលជាទទួលបានបន្ទុកការងារបន្ថែមច្រើនផងដែរ ដូច្នេះការចាត់ចែងពេលវេលាឲ្យបានសមស្របនឹងជួយលោកអ្នកឲ្យសម្រេចតាមបំណង។ ក្រៅពីនេះ ប្រហែលជា បញ្ហានៅខាងក្រៅជុំវិញខ្លួនអ្នកមានទំហំធំ ដូច្នេះសូមកំណត់ការទទួលយកពត៌មាន ឬព្រឹត្តិ ការណ៍ បើមិនដូច្នេះទេ ការអនុវត្តការងាររបស់អ្នកនឹងរងឥទ្ធិពច្រើន។

ចំណាំៈឆ្នាំទាំង៥ ឆ្លូវ ថោះ មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការផ្លាស់ ប្តូរ ការបោះទុន និងការចរចា ដូច្នេះសូមទទួលយកអំណោយផលនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner