ឯកឧត្តម លី ធុជ៖ កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តយ៉ាង ច្រើនក្នុង ការ បញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា

ភ្នំពេញ៖ ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ទាំងអស់ បានដើរតួនាទី មួយ ផ្នែកយ៉ាងសំខាន់ក្នុងការចូលរួមកសាងកម្ពុជា សម្រាប់អនាគតថ្មី និងសេចក្តីសង្ឃឹមថ្មី សម្រាប់វិស័យមីន ដែលរាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវគោលដៅកម្ពុជាអស់មីនត្រឹមឆ្នាំ២០២៥។
កម្ពុជា ក៏បានបង្កើតនូវប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងការបញ្ចប់ សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងឈានទៅទទួលបានសុខសន្តិភាពពេញ លេញទូទាំងប្រទេស តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។នេះជាការ ឡើង របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា នាខេត្តសៀមរាប នៅថ្ងៃទី១៦ខែមករា ក្នុងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC Project Steering Committee Meeting)នេះ រៀបចំឡើងដោយ អង្គការហេឡូត្រាស( HALO Trust) ប្រចាំកម្ពុជា នៅទីស្នាក់ការ ខេត្ត សៀមរាប ដោយមានការចូលរួមពីមន្រ្តីស្ថានទូតសំខាន់ៗមួយ ចំនួនផងដែរ។
ឯកឧត្តម លី ធុជ បានប្រាប់ដៃគូរអភិវឌ្ឍន៍អំពីផែនការបោសសម្អាត មីនរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់ការងារបោសសម្អាតមីនដែលនៅ សល់ ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា និងប្រកាសកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ។រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនដែលជា សេនា ធិការ បានដាក់ចេញនូវផែនការបោសសម្អាតមីនយ៉ាងច្បាស់លាស់ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន ជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។

បើតាមការលើកឡើងរបស់ឯកឧត្តម លី ធុជ នៅចុងឆ្នាំ ២០២៣ តំបន់ដែលមិនទាន់បោសសំអាតមីន ចំនួន ២៣៧គីឡូម៉ែត្រការ៉េ នឹងត្រូវសម្អាត ដោយតាមការប៉ាន់ស្មានថាប្រតិបត្តិការនេះត្រូវការ ថវិការហូតដល់ចំនួន ៧០ លានដុល្លារ។

លោកបានបញ្ជាក់ថា ៖ «វាច្បាស់ណាស់ថាឆ្នាំ ២០២២ គឺជាឆ្នាំដ៏ ធំមួយ។ សកម្មភាពមីនមនុស្សធម៌រយៈពេល ៣០ ឆ្នាំ បានដោះ ស្រាយបញ្ហាប្រឈមសំខាន់ៗ និងទទួលបានសមិទ្ធិផលគួរឱ្យ ភ្ញាក់ ផ្អើលដែលកើតចេញពីការច្នៃប្រឌិត ការប្តេជ្ញាចិត្ត និងការអនុវត្ត មេរៀន ដែលបានរៀន»។ ក្រុមការងារនឹងបន្តរៀន និងអនុវត្តវាមិន ត្រឹមតែការអនុវត្តនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏អនុវត្តឆ្លង កាត់ ព្រំដែន និងប្រទេសឆ្លងមហាសមុទ្រផងដែរ ដោយកម្ពុជាចែករំលែក បទ ពិសោធន៍របស់ខ្លួននៅទូទាំងពិភពលោក។

សូមបញ្ជាក់ផងដែរថា រយៈពេល ៣០ ឆ្នាំ សហគមន៍អន្តរជាតិបាន ធ្វើការរួមគ្នាជាមួយនឹងប្រទេសកម្ពុជា ដោយបានបោសសម្អាតដី ដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានប្រមាណ ២ ៥៥៤ គីឡូម៉ែត្រការ៉េ ចាប់ពីឆ្នាំ ១៩៩២ ដល់ខែធ្នូ ឆ្នាំ ២០២២។
ដី ដែលរំដោះបានទាំងនោះ ត្រូវបានប្រគល់ជូនសហគមន៍វិញ ដើម្បីប្រើប្រាស់ក្នុងការគោលដៅផ្សេងៗដូចជា កសិកម្ម ការតាំង ទីលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គម ផ្សេងៗ ទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោស សម្អាត មីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏មានការចូលរួមពី លោក Stefan Messerer ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរដ្ឋទូត ចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទី ភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកស្រី ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយក អង្គការ HALO Trust ប្រចាំកម្ពុជាផងដែរ៕
ដោយ៖នាង សុគន្ធា

ads banner