មន្ត្រីអ៊ុយក្រែន១៥នាក់ចាប់ផ្តើមហ្វឹកហាត់របៀបដោះគ្រាប់មីន (Video Inside)

មន្ត្រីអ៊ុយក្រែន១៥នាក់ បានចាប់ផ្តើមទទួលការហ្វឹកហ្វឺនរបៀបដោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីគ្រូបង្វឹកកម្ពុជា ហើយបន្ទាប់វគ្គហ្វឹកហ្វឺនមួយ បានបើកនៅថ្ងៃទី១៦មករានេះក្រោម វត្តមានអគ្គនាយកអង្គការស៊ីម៉ាក់លោក ហេង រតនា។ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គការ JICA របស់ជប៉ុនផងដែរ។

វគ្គសិក្សាជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ នឹងមានរយៈពេលមួយ សប្តាហ៍ចាប់ផ្តើមពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ក្រុមហ្វឹកហ្វឺន១៥នាក់របស់អ៊ុយក្រែននេះ នឹងគ្រោងធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ ។

អង្គភាព CMAC គឺជាអង្គភាពបោសសម្អាតមីនគ្រាំទ្រសកម្មភាពមនុស្សធម៌ ដែលមានវ័យចំណាស់ និងធំជាងគេបង្អស់នៅលើពិភពលោក។ សម្រាប់ការហ្វឹកហ្វឺនជំនាញដោះមីនដល់សិក្ខាកាមអន្តរជាតិនេះ មិនមែនជាលើកទី១ សម្រាប់មន្ត្រីអ៊ុយក្រែននោះទេ។ កន្លងមកដោយមានការគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន, អង្គភាព CMAC របស់កម្ពុជា ធ្លាប់បានផ្តល់ការជួយហ្វឹកហ្វឺនដោះមីននេះ ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា និងប្រទេសឡាវជាដើម៕

ads banner