ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំបែកករណីឃាតកម្មមិនដល់រយៈពេល២៤ម៉ោង (Video Inside)
អត្ថបទដោយ៖
Apsara Net
ឃាតកម្មមួយលើបុរសអាយុ៣៣ឆ្នាំដែលសាកសពត្រូវគេសម្លាប់ដាក់ក្នុងកាបូប និងគ្រវែងចោលក្នុងប្រឡាយទឹកនៅក្នុងឃុំព្រៃដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៃខេត្តកណ្តាល ត្រូវសមត្ថកិច្ចបំបែកករណីនេះបានភ្លាម មិនដល់រយៈពេល២៤ម៉ោងឡើយ។ សមត្ថកិច្ចនគរបាលខេត្តកណ្តាលក្រោមការដឹកនាំរបស់ស្នងការនគរបាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះរួមមានស្ត្រីម្នាក់ជាភរិយា និងម្នាក់ទៀតជាបុរសស៊ីឈ្នួលសម្លាប់អាយុ៣៩ឆ្នាំ។ អប្សរាណិតរាយការណ៍