លោក វង្សី វិស្សុត ច្រានចោលជុំវិញការចោទប្រកាន់ថាកម្ពុជាជំពាក់បំណុលបរទេសវណ្ឌក (Video Inside)
ការចោទប្រកាន់ដែលនិយាយថាកម្ពុជាបានជាប់បំណុលបរទេសខ្លាំងនោះ បានជំរុញឱ្យរដ្ឋមន្ត្រីប្រតិភូ លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានច្រានចោល និងបញ្ជាក់ថាបំណុលសាធារណរបស់ប្រទេសកម្ពុជា មានទំហំតិចជាងគេ នៅអាស៊ានបន្ទាប់ពីប្រទេសប្រុយណេ។
មន្ត្រីសេដ្ឋកិច្ចជាតិបានថ្លែងថាទំហំអនុបាតគោល ដែលកម្ពុជាកម្រិតក្នុងបំណុលដែលមិនអាចខ្ចីបានគេ គឺក្នុងកម្រិតអនុបាតគោល៤០ភាគរយ ប្រៀបធៀបនឹង GDP, ប៉ុន្តែកម្រិតអនុបាតគោលបច្ចុប្បន្នរបស់កម្ពុជា មិនទាន់ដល់កម្រិតថ្នាក់ខ្ពស់ ដែលរារាំងកម្ពុជាបានឡើយ។ នេះជាប្រសាសន៍ឆ្លើយតបរបស់លោក វង្សី វិស្សុត នៅថ្ងៃទី២៥ មករា ឆ្នាំ២០២៣ បញ្ជាក់ជុំវិញការចោទប្រកាន់របស់ការផ្សាយមួយចំនួនដែលនិយាយថា កម្ពុជាបានជាប់បំណុលបរទេសវណ្ឌក។
មន្ត្រីសេដ្ឋកិច្ចបានថ្លែងគិតត្រឹមបំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈចំនួន៩ ពាន់៩៧២ពាន់៥៩លានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេស៩ពាន់៩៥៥ពាន់០៨លានដុល្លារ និងបំណុលក្នុងស្រុកតាមរយៈការលក់មូលបត្របំណុលមានជិត ២០លានដុល្លារ។