សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មករា ២០២៣

១. កម្ពុជានឹងក្លាយជាជង្រុកនៃការវិនិយោគថ្មីៗក្នុងវិស័យឧស្សាហកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ជាមួយចិន ជាមួយកូរ៉េខាងត្បូង និងក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រួមជាមួយនឹងច្បាប់វិនិយោគថ្មី – AMS Economy

២. ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរកម្សាន្ដសរុបជាង ១លាន៤ម៉ឺននាក់ ក្នុងនោះមានភ្ញៀវជាតិជាង ១លាន៧ពាន់នាក់ និងភ្ញៀវបរទេសជាង ៤ម៉ឺននាក់ – AMS Economy

៣. កម្ពុជាគ្រោងចំណាយថវិកា ២០០លានដុល្លារ លើការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ – FN

៤. ប្រមុខ NATO រំពឹងថាបណ្តារដ្ឋជាសមាជិកបក្សនឹងបង្កើនគោលដៅនៃការចំណាយបច្ចុប្បន្នរបស់ពួកគេទៅលើវិស័យការពារជាតិឱ្យកាន់តែខ្ពស់ថែមទៀត – AFP

៥. រុស្ស៉ីព្រមានថា រាល់រថក្រោះរបស់សហរដ្ឋអាមេរិកដែលបញ្ជូនទៅអ៊ុយក្រែន នឹងត្រូវកម្ទេចដោយកងកម្លាំងទីក្រុងមូស្គូ – RT

#ams1minute

ads banner