បណ្ឌិត ហ៊ុន ម៉ាណែត ពន្យល់ប្រាប់យុវជនបក្ខនូវអ្វីជាកត្តាសីលធម៌បំរើប្រជាជន (Video Inside)

អនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្រុមយុវជនបក្ខនូវកត្តាសីលធម៌បំរើប្រជាពលរដ្ឋដែលគេមិនអាចមើលរំលងបានឡើយ។

កត្តាសីលធម៌នៃសេវាបំរើពលរដ្ឋ គឺជាកត្តាសំខាន់មួយនៅតាមមូលដ្ឋានដែលកន្លែងខ្លះ ភាពខុសឆ្គង នៃកត្តាសីលធម៌លើសេវាបំរើពលរដ្ឋតែងធ្វើឱ្យពលរដ្ឋថ្នាំងថ្នាក់ ដែលតាមពិតនោះមិនមែនជាគោលការណ៍របស់គណបក្សដែលបានអប់រំដល់យុវជនត្រូវតែប្រព្រឹត្តអំពើល្អគ្រប់ ពេលវេលាឡើយ។

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងប្រាប់ក្រុមយុវជនបក្ខដែលគេទើប បានបង្ហោះក្នុងបណ្តាញសង្គមថ្ងៃនេះ បានថ្លែងថាលុយមិនមែនសុទ្ធតែអាចមានឥទ្ធិពល លើបេះដូងមនុស្សទូទៅនោះបានឡើយ។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេះដូងដ៏សំខាន់របស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបានមហាសន្និបាតគណបក្សប្រជាជនបោះឆ្នោតកាលពីឆ្នាំមុន ជ្រើសតាំងជាបេក្ខភាព អនាគតនាយករដ្ឋមន្ត្រី។ ការជ្រើសតាំងបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តោតលើលក្ខណៈសម្បត្តិរបស់លោកទាំងសមត្ថភាព និងចក្ខុវិស័យដឹកនាំ, សមត្ថភាពចំណេះដឹង, បទពិសោធន៍ការងារ និងស្នាដៃបំរើមាតុភូមិជាច្រើនទាំងក្នុងកិច្ចការការពារជាតិ, កិច្ចការសេដ្ឋកិច្ចសង្គម, ការងារយុវជន ជាពិសេសសីលធម៌ដ៏ស្អាតស្អំ ដើម្បីបំរើប្រជាពលរដ្ឋក្នុងពេលណាដែលលោកនឹងត្រូវ ត្រៀមបន្តវេនតាមរយៈការបោះឆ្នោតសកលនៅទូទាំងប្រទេស។

ads banner