សមត្ថកិច្ចស្វែងតាមចាប់អ្នកបាញ់កាំភ្លើង៨គ្រាប់នៅតាខ្មៅ (Video Inside)

សមត្ថកិច្ចកំពុងស្វែងរកជនបង្កដែលបានបាញ់ចំនួន៨គ្រាប់នៅក្នុងជម្លោះវង់ផឹកស៊ីមួយកន្លែងនៅក្នុងខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ត្រូវបានគេដកស្រង់សម្តីដែលបានបញ្ជាក់នៅថ្ងៃនេះ ថាកម្លាំងនគរបាល បានចុះទៅដល់ទីតាំងផឹកស៊ីមួយកន្លែងដែលបង្កការផ្ទុះអាវុធ៨គ្រាប់នោះ ។ លោកបានបន្តថា កម្លាំងនគរបាលជំនាញកំពុងតែស្វែងរកចាប់មុខសញ្ញា ដោយកំពុងវិភាគ តាមរយៈវីដេអូ ដែលថតបាន។

មិនមានអ្នកណាម្នាក់បានរងគ្រោះថ្នាក់នោះទេ ប៉ុន្តែការប្រើប្រាស់អាវុធតាមទីសាធារណៈ គឺជាអំពើខុសច្បាប់ដែលសមត្ថកិច្ចកំពុងស្វែងរកមុខសញ្ញា ដើម្បីធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។

ads banner