បវរកញ្ញាកម្ពុជា ឈ្នះលើឈុតតំណាងជាតិ ខណៈបវរកញ្ញាហ្វីលីពីនគ្រងមកុដក្នុងការប្រកួត សម្រស់បវរកញ្ញាភពផែនដីឆ្នាំ២០២៣ (Video Inside)
ឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា បានជាប់ជាឈុតតំណាងជាតិល្អជាងគេ ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញា មកពី១៤ប្រទេសផ្សេងទៀតនៅលើពិភពលោក ។
កម្មវិធីប្រកួតសម្រស់ Miss Planet International 2022 បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ដែលកម្ពុជាជាអ្នករៀបចំកម្មវិធី ។ ឈុត រាហូចាប់ចន្ទ ជាឈុតតំណាងជាតិ ដែលកម្ពុជាបានរៀបចំ សម្រាប់បវរកញ្ញាកម្ពុជាគឹកញ្ញា ពក ស្រីល័ក្ខ គ្រងក្នុងការបង្ហាញក្នុងកម្មវិធីនោះ ។
យោងតាមអ្នករៀបចំការរចនាឈុត «រាហូចាប់ចន្ទ» ឈុតដែលបេក្ខជនបវរកញ្ញាកម្ពុជាគ្រង ក្នុងកម្មវិធីនោះ គឺដើម្បីបង្ហាញពីវប្បធម៌ ជំនឿ សាសនាដ៏ផូរផង់នៃកម្ពុជា។ បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ បើទោះបីឈុតនោះ មានទំហំធំ និងជួបឧបសគ្គពេលបង្ហាញលើ ឆាកប្រកួតយ៉ាងណា ប៉ុន្តែបវរកញ្ញារូបនេះ បានគ្រប់គ្រងស្ថានការបានយ៉ាងល្អ ។
ការប្រកួតស្វែងរកម្ចាស់មកុដសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ឆ្នាំ២០២៣ បវរកញ្ញាកម្ពុជាបានជាប់លំដាប់រងទី៧ និងឈ្នះក្នុងវគ្គប្រកួតឈុតតំណាងជាតិ ។ បវរកញ្ញាដែលឈ្នះមកុដជា Miss Planet International ឆ្នាំ២០២៣ គឺបានទៅលើបវរកញ្ញា ដែលមកពីប្រទេស ហ្វីលីពីន ។ បើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី ការប្រកួត Miss Planet International ឆ្នាំ២០២៤ នឹងធ្វើការរៀបចំម្តងទៀតនៅក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។