បណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយជុំវិញការវិភាគមិនគ្រប់ជ្រុងជ្រោយ របស់មនុស្សម្នាក់នៅក្រៅស្រុក (Video Inside)
អត្ថបទដោយ៖
Apsara Net
បេក្ខជននៃអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានប្រតិកម្មនឹងអ្នកវិភាគម្នាក់ដែលចោទថាបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើអំពើខុសច្បាប់ពាក់ព័ន្ធនឹងបេក្ខភាព នៃអនាគតនាយករដ្ឋមន្ត្រី។
ការវិភាគចោទប្រកាន់ដាក់លើបណ្ឌិត ហ៊ុន ម៉ាណែត នេះ ត្រូវគេរាយការណ៍ថាធ្វើឡើងដោយបុគ្គលម្នាក់ដែលធ្វើនិរទេសខ្លួនឯងរត់ទៅក្រៅស្រុក ដែលតែងតែនិយាយរិះគន់ប្រឆាំងគណបក្សប្រជាជនកម្ពុជា។
ការវិភាគដែលមិនយល់អំពីច្បាប់គ្រប់ជ្រុងជ្រោយនេះ ត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត បានបកស្រាយតបមកវិញ តាមរយៈការថ្លែងមួយដែលគេបណ្តាញសារព័ត៌មាននានា បង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី៣០មករានេះ។