សពកុមារាពីររូបប្រទះឃើញស្លាប់ក្នុងទឹកព្រែកខេត្តកំពត (Video Inside)

សពកុមារាពីរនាក់ត្រូវបានរកឃើញក្នុងព្រែកកំចាយ នាវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោយបាត់ពីផ្ទះអស់មួយយប់ចាប់តាំងពីម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ ហេតុការណ៍បានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចបានថ្លែងថា កុមារារងគ្រោះទាំង២ ឈ្មោះ ឆក សម្បត្តិ អាយុ ៨ឆ្នាំ និងឈ្មោះ ថន សុខគា អាយុ ៧ឆ្នាំ ។ កុមារទាំងពីរនាក់ ត្រូវគេឃើញបាននាំគ្នាជិះកង់ដើរលេង ក្នុងភូមិបាត់មួយយប់ និងរហូតដល់ព្រឹកថ្ងៃទី៣០មករា គេបានប្រទះឃើញកង់កុមារទាំង ២ ដែលបានជិះផ្អែកនឹងដើមស្វាយមួយដើម និងស្បែកជើងចំនួនពីរគូរបស់ពួកគេ ស្ថិតនៅក្បែរព្រែកកំចាយ ក្នុងដីអ្នកភូមិ មួយកន្លែង។ ដោយការសង្ស័យ គេបានស្វែងរកមនុស្សចេះ មុជទឹករាវរកក្នុ្ងងព្រែកនោះ និងបានប្រទះឃើញសាកសពកុមារាទាំង២ នាវេលាថ្ងៃត្រង់។ ផ្អែកតាមលទ្ធផលនៃការធ្វើកោសលវិច័យបានបង្ហាញថា កុមារទាំងពីរនាក់ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន៕

ads banner