៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៨ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងកូវីដ១៩ ចំនួន ៨ករណី ដែលកើនឡើងចំនួន៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងកាលពីថ្ងៃសៅរ៍ការឆ្លងមានចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៤ករណី និងនៅថ្ងៃច័ន្ទនេះ មានការឆ្លងថ្មីចំនួន ២ករណី ។ តួលេខឆ្លងថ្មីទាំង ៨ករណីនាវេលា៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងខែមករានេះដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ខណៈដែលមានសេចក្តីរាយការណ៍របស់ពិភពលោកអំពីការឆ្លងនូវវីរុសបំប្លែង ថ្មីម្យ៉ាងឈ្មោះ XBB ។ ពលរដ្ឋដែលបានទៅចាក់ដូសជំរុញទី៦ បានចំនួន ១៣ម៉ឺន ២ពាន់ ៤២៨នាក់ ហើយ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈ ដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។