បុរសម្នាក់ធ្វើផ្ទះយន្តហោះរស់នៅក្នុងក្រុងសៀមរាប (Video Inside)

បុរសម្នាក់នៅក្នុងក្រុងសៀមរាប បានចំណាយលុយជិត ២ម៉ឺនដុល្លារសាងសង់ផ្ទះ យន្តហោះ នៅក្រុងសៀមរាប ដែលសំណង់នោះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។

ដោយចង់សម្រេចបំណងដែលខ្លួនធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច ដែលចង់ជិះយន្តហោះនោះ លោក ច្រាច់ ពៅ ដែលជាម្ចាស់ផ្ទះយន្តហោះនោះ បានថ្លែងថាការសាងសង់ផ្ទះនេះ គឺជាបំណងប្រាថ្នារបស់លោកតាំងពីនៅកុមារ ដែលចង់ជិះដេកនៅលើយន្តហោះ…និងលោកបានតាំងចិត្តថាប្រសិននៅពេលមានលុយ លោកនឹងធ្វើផ្ទះយន្តហោះនោះដោយខ្លួនឯង។

ផ្ទះនេះ ត្រូវបានសង់ដោយរូបលោកផ្ទះនៅដើមឆ្នាំ២០២២ នៅលើដីស្រែ ក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្ទះយន្តហោះនេះ ទើបបានសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២៣នេះ។ ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ មានទំហំទទឹងជិត ៤ម៉ែត្រ, បណ្ដោយ ជិត២០ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ។ ផ្ទះនេះដែរ មានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកពីរ៕

ads banner