អភិបាលខណ្ឌសែនសុខ អញ្ជើញចូលរួមវេទិកាភូមិភាគទី១ រៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
ភ្នំពេញ៖ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រួមជាមួយលោកចៅសង្កាត់ ចៅសង្កាត់រង សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ទាំង០៦ បានអញ្ជើញចូលរួមវេទិកាភូមិភាគទី១ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា និងលោក-លោកស្រីថ្នាក់ដឹកនាំជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា វេទិកាភូមិភាគទី១ នេះរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)។ វេទិកាភូមិភាគទី១ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ហើយអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌចំនួន០៥ រួមមាន៖ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ និងលោកចៅសង្កាត់ទាំង០៥ ខណ្ឌចូលរួមផងដែរ ដោយប្រារព្វធ្វើឡើងនៅអគារព្រីមមៀរសែនសុខ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕




ដោយ៖ ឆៃហួត និងប៊ុនធី