កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងជនរងគ្រោះ ៨នាក់ ក្នុងនោះមាននារី ៣នាក់ សង្ស័យជាអនិតិជន នៅទីតាំងហាងម៉ាស្សាកោសជប់ ២កន្លែង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

អត្ថបទដោយ៖
ជឹម ភារ៉ា

ភ្នំពេញ៖ កម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ បានធ្វេីការឆ្មក់ បង្រា្កបទីតាំបហាងម៉ាស្សាកោសជប់ចំនួន ២កន្លែង ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សង្ស័យបង្កប់សេវាកម្មជួញដូរផ្លូវភេទ កាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ចំណុច ហាងម៉ាស្សាកោសជប់ចំនួន២ទីតាំងជាប់គ្នា ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បេីយោង តាម របាយការណ៍ របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលេីនេះ ដោយមានការចង្អុលបង្ហាញពីលោក ស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បានបញ្ជាកម្លាំងការិយាលយ័ប្រឆាំងការជួញដូរមនុស្សក្នុងប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

ជាលិទ្ធផលកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងជនរងគ្រោះ ៨នាក់ ក្នុងចំណោមនោះមាននារី ៣នាក់ សង្ស័យជាអនិតិជន ។ ក្រោយប្រតិបត្តិការចប់ កម្លាំង ជំនាញ បាននាំជនសង្ស័យនិងជនរងគ្រោះទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដេីម្បីបន្តនីតិវិធី ច្បាប់ ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner