ខេត្តក្រចេះបង្ហាញនូវវិធានការការពារសត្វត្រីផ្សោត ដែលចេះតែងាប់ដោយសារជាប់មង (Video Inside)
អត្ថបទដោយ៖
Apsara Net
ខេត្តក្រចេះ បានលើកឡើងនូវវិធានការការពារសត្វត្រីផ្សោត ដែលពីមួយឆ្នាំទៅមួយឆ្នាំ បានងាប់ដោយសារតែការជាប់មងរបស់អ្នកនេសាទ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ទី្រ សុភក្តិ បានថ្លែងថាចំនួនសត្វត្រីផ្សោតក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលពេល៣ឆ្នាំចុងក្រោយនេះ បានស្លាប់ចំនួន២៧ក្បាល ដែលជាចំនួនដ៏ច្រើន។
ប្រធានមន្ទីរកសិកម្មខេត្តបានថ្លែងថាសត្វត្រីផ្សោតក្នុងទឹកសាប មានរស់នៅក្នុងប្រទេសទន្លេមេគង្គ ជាពិសេសនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្នមានសរុប៨៩ក្បាល ក្នុងនោះក្នុងខេត្តក្រចេះមានប្រមាណពី៥០ដល់៥៥ក្បាល។ សត្វត្រីផ្សោតទឹកសាប គឺជាសត្វពូជ កម្ររបស់ពិភពលោក។ សត្វត្រីផ្សោត ក្នុងរយៈពេល២ឆ្នាំទើបមានកូនម្តង។ សត្វនេះមាន អាយុវែងបំផុតប្រមាណ៣០ឆ្នាំតែប៉ុណ្ណោះ។