២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានការឆ្លងចំនួន២ករណី ដែលជាតួលេខឆ្លង ស្មើគ្នានឹងការឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងទាំង២ករណីនៅថ្ងៃនេះ សុទ្ធតែជាករណី ដែលកើតឡើងនៅក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងខែមករានេះ ដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ខណៈដែលមានសេចក្តីរាយការណ៍របស់ពិភពលោកអំពីការឆ្លងនូវវីរុសបំប្លែងថ្មីម្យ៉ាងឈ្មោះ XBB ។ ពលរដ្ឋដែលបានទៅចាក់ដូសជំរុញទី៦ បានចំនួន ១៤ម៉ឺន ៣ពាន់ ៩៦២នាក់ហើយ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។