ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើការ ងារជាមួយនឹងឯកសារនោះទេ ពីព្រោះប្រហែលជាកំហុសនឹងកើតមានច្រើន ដូច្នេះសូមយក ចិត្តទុកដាក់នឹងការងារ កុំធ្វេសប្រហែលនឹងចំណុចសំខាន់។ ហោរាសាស្រ្តអាជីពណែនាំឲ្យ លោកអ្នកចាប់ផ្តើមការងារជាមួយនឹងគម្រោងផែនការដែលមានគំនិតច្នៃប្រឌិត។ កុំមានការ សង្ស័យ និងបារម្ភច្រើនពេក ពីព្រោះការងាររបស់កំពុងដំណើរការក្នុងផ្លូវដែលរីកចម្រើន។ ប្រការចាំបាច់នៅក្នុងពេលនេះគឺសូមធ្វើអ្វីៗដោយការគិតពិចារណាវែងឆ្ងាយ។ ក្រៅពីនេះ លោកអ្នកនឹងអាចធ្វើការដោះស្រាយបញ្ហាបានល្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកបោះបង់ ចោលការសង្ស័យចំពោះចំណេះជំនាញរបស់ខ្លួនឯង។ ផលលំបាកដែលអ្នកកំពុងជូបនឹង មិនអាចធ្វើអោយអ្នកមានការលំបាកនោះទេ ពីព្រោះអ្នកនឹងអាចដោះស្រាយវាបាន ប្រសិន បើអ្នកយកចិត្តទុកដាក់បន្ថែម។ ក្នុងពេលនេះ លោកអ្នកក៏អាចនឹងទទួលបានឳកាសច្រើន សូម្បីតែលុយកាក់ក៏នឹងអាចទទួលបានយ៉ាងគាប់ចិត្តផងដែរ ដូច្នេះសូមចាប់ផ្តើមធ្វើការងារ នោះចុះ។ បន្ថែមពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ ឬធ្វើការចាកចេញពី ស្ថានភាពបច្ចុប្បន្នគឺអាចធ្វើទៅបាន។ ក្រៅពីនេះ សូមប្រយ័ត្នទៅការបាត់បង់ទិន្នន័យ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ សូមផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការទំនាក់ ទំនងជាមួយនឹងសហសេវិក ឬដៃគូជំនួញ ពីព្រោះថ្ងៃនេះមានអំណោយផលល្អប្រសើរ បំផុតសម្រាប់ការងារសហការ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំប៉ះពាល់ជាមួយនឹង ករណីដែលតានតឹង ឬមានមតិប្រឆាំងសោះឡើយ។ យកល្អសូមកំណត់ខ្លួនអ្នក ដោយ និយាយតែរឿងធម្មតា។ លើសពីនេះ ជៀសវាងធ្វើការងារច្រើនក្នុងពេលតែមួយ។ វានឹងល្អ ប្រសើរហើយដែលយកចិត្តទុកដាក់នឹងកិច្ចការដែលអ្នកកំពុងធ្វើ។ លើសពីនេះ លោកអ្នក នឹងអាចធ្វើការសម្រេចចិត្តបានល្អ និងធ្វើការដោះស្រាយបញ្ហាដោយងាយស្រួល។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការសម្រេចចិត្តរបស់អ្នកនឹងធ្វើទៅក្នុង មធ្យោបាយត្រឹមត្រូវ និងវិជ្ជមាន។ លោកអ្នកអាចធ្វើការបោះទុន បង្កើតអាជីវកម្ម នឹងធ្វើពិធី មង្គលនានាយ៉ាងល្អប្រសើរនៅក្នុងថ្ងៃនេះ។ ចំណែកមនុស្សដែលតែងតែមើលបំណាលោក អ្នកនឹងបោះបង់គំនិតចោល ឬពួកគេមិនអាចធ្វើការរំខានទៅដល់អាជីពរបស់អ្នកបានទេ។ ប៉ុន្តែបើទោះបីជាអ្វីៗហាក់ល្អប្រសើរសម្រាប់អ្នកខ្លាំងយ៉ាងណាក៏ដោយ សូមព្យាយាមជានិច្ច បោះបង់ចោលការសង្ស័យគ្មានមូលដ្ឋាន។ ចំពោះលោកអ្នកដែលបំពេញការងាររដ្ឋ និងឯក ជននឹងអាចទទួលបានការតម្លើងប្រាក់ឧបត្ថម្ភ ឬចរចាអំពីទឹកប្រាក់ពលកម្មផងដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់ប្រទះនូវផល រំខានច្រើន ហើយក៏ពិបាកបានទៅដល់គោលដៅដែរ។ សូមព្យាយាមបន្ថែម តែក៏មិនចាំបាច់ បាក់ទឹកចិត្តដែរ។ ចំណាយពេលអោយសមប្រកបនឹងស្ថានភាព ហើយបើការងារសំខាន់ គួរលើកយកទៅធ្វើនៅថ្ងៃក្រោយ។ ជម្លោះ និងភាពអាក់អន់ចិត្តគ្នាមានភាពផុយស្រួយ ណាស់នៅក្នុងថ្ងៃនេះ ហេតុនេះមិនគួរនិយាយស្តីច្រើននោះទេ។ ចាកចេញពីស្ថានភាពមិន ច្បាស់ ហើយក៏មិនចាំបាច់ត្រូវទាមទារការយល់ដឹងដែរ។ ធ្វើយ៉ាងណាចាកចេញពីគំនិត អវិជ្ជមាន ហើយប្រសិនបើអ្នកប្រទះនឹងភាពបរាជ័យណាមួយ សូមព្យាយាមយល់ដឹង ហើយ យកវិធីសាស្រ្តថ្មី។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអាជីពរបស់អ្នកនឹងមិនជួបបញ្ហាអ្វី ធ្ងន់ធ្ងរនាំរំខានទៅដល់លទ្ធផល និងគោលដៅដែលអ្នករំពឹងទុកនោះទេ។ ដូច្នេះសូមមាន ភាពវិជ្ជមាន ចាប់ផ្តើមបំពេញការងាររបស់អ្នកតាំងពីពេលព្រឹកព្រលឹម និងធ្វើយ៉ាងណា បញ្ចប់ការងារទាំងឡាយដែលមាននៅលើតុរបស់អ្នក ធ្វើដូចនេះលោកអ្នកអាចមានពេល វេលាប្រមូលផ្តុំគំនិតបានល្អ។ ដោយឡែក លោកអ្នកអាចមានលទ្ធភាពធ្វើការសម្រេចចិត្ត បានល្អប្រសើរ។ ប្រការសំខាន់ ប្រហែលជាអ្នកមិនគួរចែករំលែករឿងសំខាន់ជាមួយមនុស្ស ដែលមិនស្គាល់ច្បាស់នោះទេ ក្រែងបាត់បង់តុល្យភាពហិរញ្ញវត្ថុ និងខាត់បង់ដល់ស្ថេរភាព អាជីពផង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ អស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលល្អប្រសើរណាស់ សម្រាប់លោកអ្នកជាអាជីវករ។ ការបណ្តាក់ទុន និងការដំណើរការអាជីពនឹងទទួលបានភាព ចម្រើនលូតលាស់ខ្លាំង។ បញ្ហាទាំងឡាយដែលធ្លាប់បង្អាក់ដល់ភាពរុងរឿងរបស់អ្នកត្រូវ បានជំរះចេញ ឬមិនអាចធ្វើទុកទោម្នេញដោយអ្នកបានទេ។ អ្នកមានលទ្ធភាព និងពេល វេលាពេញលេញដើម្បីបំពេញការងារទៅតាមបំណងប្រាថ្នាដែលខ្លួនត្រូវការ។ លើសពីនេះ ក៏មានមនុស្សនៅជុំវិញខ្លួនចាំជួយជ្រោមជ្រែងអ្នកដ៏ពេញទំហឹងផងដែរ។ ទន្ទឹមនឹងនោះ សូម កុំប្រញាប់ប្រញាលបដិសេធរាល់ការផ្តល់ជូន ពិចារណា ពីព្រោះឳកាសថ្មីក៏ស្ថិតក្នុងការងារ មិនសំខាន់ដែលកើតឡើងក្នុងថ្ងៃនេះផងដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពក្នុងពេលនេះហាក់មានភាពប្រទាក់ ក្រឡាច្រើនដែលពិបាកឲ្យអ្នកធ្វើដំណើរទៅដល់ជោគជ័យដោយងាយស្រួល។ ដើម្បី សម្រេចជោគជ័យតាមបំណងប្រាថ្នា គឺតម្រូវអោយលោកអ្នកចំណាយទាំងពេល និងកំលាំង កាយចិត្តច្រើនបំផុត ហេតុនេះលោកអ្នកអាចមានភាពនឿយហត់ច្រើន ឬប្រសិនបើអ្នកមាន ការធ្វេសប្រហែសនឹងសុខភាពទៀត គឺរឹតតែមិនល្អប្រសើរនោះទេ។ ព្យាយាមកុំធ្វើរឿងច្រើន ក្នុងពេលតែមួយ ជ្រើសរើសការងារជាអាទិភាព ឬការងារដែលជាចំណូលចិត្តរបស់អ្នកទើប កាន់តែល្អប្រសើរ។ ក្រៅពីនេះ សូមការធ្វើដំណើរត្រូវប្រយ័ត្នក្រែងមានឧបសគ្គចំពោះមុខ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងមានលទ្ធផលយ៉ាងល្អ ប្រសើរ ប៉ុន្តែប្រហែលជាវាមិនមែនជាពេលវេលាដែលអ្នកត្រូវបន្ធូរដៃនោះទេ ពីព្រោះភាពចម្រើន លូតលាស់ធំដែលអ្នកប៉ងប្រាថ្នាមិនទាន់មកដល់នៅឡើយ។ ក្នុងពេលនេះ សូមព្យាយាម បំពេញការងារ និងសិក្សាស្វែងយល់បន្ថែម ពិសេសគឺបទពិសោធន៍មិត្តរួមក្រុមរបស់អ្នក។ ទន្ទឹមនឹង សូមបញ្ចៀសគំនិតអាត្មានិយម មតិយោបល់រិះគន់ និងធ្វើអោយប៉ះពាល់ទៅដល់ ផលប្រយោជន៍របស់មនុស្សនៅក្នុងកន្លែងការងារ។ ក្រៅពីនេះ សូមដោះស្រាយបញ្ហា ជាមួយនឹងពត៌មានពិត ចំណែកការប្រើអារម្មណ៍នឹងក្លាយជាកំហុស។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំទាន់បំពេញការងារសំខាន់ ពេលនេះ ពីព្រោះស្ថានភាពដែលនៅជុំវិញខ្លួនរបស់អ្នកហាក់មានភាពប្រែប្រួលខ្លាំង ពិបាកនឹងកំណត់ បាន។ ក្រៅពីនេះ លោកអ្នកគួររឹតត្បិតចំពោះការចែករំលែកពត៌មាន ឬការសំងាត់របស់ការ ងារទៅកាន់មនុស្សនៅក្បែរខ្លួន ការសំងាត់នេះសូមរក្សាបោះទោះបីជាមួយមនុស្សដែលអ្នក យល់ថាគួរអោយជឿទុកចិត្តក្តី។ ផលរំខានថ្ងៃនេះមានទំហំធំ ហើយក៏អាចបង្ករទុក្ខក្នុង រយៈពេលយូរផង។ ព្យាយាមបំពេញការងារទៅតាមគម្រោងដែលបានរៀចំ ហើយ ការប្រែផ្លាស់ច្រើនមិនមែនជាជម្រើសប្រសើរនោះទេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ សូមអ្នកកុំធ្វើសកម្មភាពអ្វីឲ្យលើស ពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ពីព្រោះបើទោះបីជាយ៉ាងណាក្តី ការខិតខំប្រឹងប្រែង និងការយក ចិត្តទុកដាក់របស់អ្នកហាក់មិនទទួលបានការគាំទ្រពេញលេញនោះទេ។ វានឹង ប្រសើរជាង ប្រសិនបើអ្នកគិតជាថ្មីអំពីគម្រោងផែនការដែលបានរៀបចំកន្លងមក។ បន្ថែម ពីនេះសូម រៀបចំពាក្យសំដី និងអាកប្បកិរិយារបស់ខ្លួនឲ្យបានល្អជាទីបំផុត ពីព្រោះលោកអ្នកមិនគួរ ធ្វើឲ្យមានកំហុសណាមួយនោះទេ ដោយសារកំហុសក្នុងពេលនេះផ្តល់ផលរំខានរយៈ ពេលយូរ។ ក្រៅពីនេះ ប្រហែលជាអ្នកគួរប្រយ័ត្នប្រយែងក្រែងមានការប៉ះទង្គិច ឬជំងៃ ដង្ហាក់ខ្លះដែលអាចកើតឡើង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងធ្វើដំណើរ និងសម្រេចចិត្តលើ កិច្ចការងារនៅលើគន្លងផ្លូវដែលត្រឹមត្រូវជាទីបំផុត។ ប៉ុន្តែជាជួនកាលវានឹងមានប្រយោជន៍ កាន់តែល្អប្រសើរប្រសិនបើអ្នកយកចិត្តទុកដាក់នឹងសមត្ថភាព និងបទពិសោធន៍របស់ មនុស្សដែលកំពុងធ្វើការជាមួយអ្នក។ ព្យាយាមស្វែងយល់ពីគេអោយបានច្រើន ប៉ុន្តែនេះ មិនមែនអោយអ្នកធ្វើការប្រកួតប្រជែងនឹងគេដោយភាពមិនត្រឹមត្រូវ និងគោលគំនិតអវិជ្ជ មានជាដាច់ខាត។ ដោយឡែក ចំពោះការសម្រចចិត្តក្នុងការប្រើប្រាស់លុយកាក់ គួរតែកុំធ្វើ ឲ្យជ្រុលពេក ក្រែងបាត់បង់លំនឹងខ្លាំង ឬអ្នកមិនអាចស្ថារវាវិញបានទាន់ពេល។
ចំណាំៈ
ឆ្នាំទាំង៤ ខាល ថោះ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានភាពរីកចម្រើនក្នុងការបោះទុន សូម្បីតែការបើកអាជីវកម្ម និងហាងថ្មីនឹងល្អប្រសើរណាស់។ លុយកាក់ហូរចូលមិនដាច់។