សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កុម្ភៈ ២០២៣

១. អតិផរណានៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះក្នុងអត្រារង្វង់ ២,៥% នៅឆ្នាំនេះ ទាបជាងឆ្នាំ ២០២២ ដែលមានអត្រា៥,៣% – AMS Economy

២. ក្នុងខែ មករា ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តលើគម្រោងវិនិយោគសរុបចំនួន ១០ ដែលមានទុន ១០០លានដុល្លារ និងបង្កើតការងារបានជាង ២១ម៉ឺនកន្លែង ក្នុងនោះ ៨០% ជាប្រភេទរោងចក្រវាយនភណ្ឌ – ភ្នំពេញបុស្តិ៍

៣. ខេត្តសៀមរាប ត្រូវបានកម្មវិធី TripAdvisor បោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ៤ ជាគោលដៅទេសចរណ៍នៅលើពិភពលោក ក្នុងចំណោម ២៥ប្រទេស – ស៊ីស៊ីថាមស៍

៤. អាមេរិកដាក់ចេញការរឹតបន្តឹងពាណិជ្ជកម្មជាមួយក្រុមហ៊ុនអ៉ីរ៉ង់ចំនួន៧ ដែលផលិតយន្តហោះដ្រូន ឱ្យរុស្ស៊ីប្រើក្នុងសង្គ្រាមជាមួយអ៊ុយក្រែន – AFP

៥. អាមេរិក និងសម្ព័ន្ធមិត្តរួមមាន អូស្រ្តាលី កាណាដា និងអង់គ្លេស បានសម្រេចដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ាបន្ថែមទៀត ស្របពេលប្រទេសមួយនេះចូលដល់ខួប ២ឆ្នាំនៃរដ្ឋប្រហារយោធា – Reuters

#ams1minute

ads banner