២ខែ នគរបាលរាជធានីជួយធ្វើបណ្ណជូនពលរដ្ឋបានជាង២ម៉ឺននាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
សមត្ថកិច្ចបានជួយទាំងយប់ទាំងថ្ងៃក្នុងការធ្វើអត្តសញ្ញាណបណ្ណជួនពលរដ្ឋ គ្រាដែលអត្តសញ្ញាណបណ្ណសម្គាល់ខ្លួននេះ គឺជាឯកសារមានសារៈប្រយោជន៍សម្រាប់បំរើក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងកាតព្វកិច្ចបោះឆ្នោតផងដែរ។ កម្ពុជានឹងធ្វើការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រអាណ្ណត្តិថ្មី នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។
ស្នងការដ្ឋាននគរបាលរាជធានី បានថ្លែងថា រយៈពេល២ខែមកនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានសម្រុកធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទាំងថ្ងៃ និងយប់បាន៣ម៉ឺន១ពាន់៨៦៩នាក់។