ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះនឹងដំណើរការទៅដោយជោគជ័យ។ ប៉ុន្តែសូមកុំផ្តេកផ្តួលការទទួលខុសត្រូវទៅឲ្យអ្នកដទៃ ប៉ុន្តែគួរព្យាយាមធ្វើដោយខ្លួនឯងទើបល្អប្រសើរជាង។ ក្នុងនោះគួរកំណត់អាទិភាពសម្រាប់ភារកិច្ចទាំងអស់ ហើយត្រូវផ្តើមអនុវត្តឲ្យបានរួសរាន់ ដោយសារអ្នកអាចខ្វះខាតពេលវេលា។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់ដល់ការបង្កើនសមត្ថភាពវិជ្ជាជីវ និងការតុបតែងខ្លួនប្រាណឲ្យបានល្អ ពីព្រោះនេះជាចំណុចសំខាន់ទាក់ទងនឹងការជឿជាក់របស់មនុស្សរួមការងារ។ ក្រៅពីនេះ សូមប្រយ័ត្នចំពោះទំនាក់ទំនង យកល្អកុំជឿជាក់ពេក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្ត ការខឹងក្រោធបណ្តាលឲ្យខាតបង់លាភធំ។ បន្ថែមពីលើនេះ លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកពីមនុស្សមកពីឆ្ងាយផងដែរ​ ដូច្នេះរាល់ពត៌មានទាំងអស់ត្រូវតែក្តោបក្តាប់ឲ្យបានម៉ត់ចត់ ការជឿជាក់ត្រូវឈរលើហេតុផល ហើយម្យ៉ាងទៀតវាគ្មានហេតុផលអ្វីត្រូវជឿជាក់រឿងដែលមិនអាចទៅរួចនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកស្វែងរកពត៌មាន និងមានអំណត់ជាមួយហេតុការណ៍ដែលនឹងអាចកើតឡើង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកធានាថាទទួលបានការគាំទ្រ និងជឿជាក់ខ្លាំងពីមនុស្សដែលនៅក្បែរខ្លួន។ ថ្ងៃនេះអ្នកអាចបំពេញការងារទាំងអស់ដោយភាពងាយស្រួលណាស់។ ក្នុងនោះដំណឹងល្អទាក់ទងនឹងប្រាក់ខែ តួនាទីការងារ និងឳកាសផ្សេងៗនឹងកើតឡើងនៅរវាងពេលព្រឹកតែម្តង។ ចំពោះបញ្ហាខ្លះដែលនឹងកើតឡើង គឺច្រើនទាក់ទងនឹងលទ្ធភាពបំពេញការងារ ដូច្នេះសូមមានភាពប្រាកដ និងទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នបញ្ហាសុខភាព គួររកពេលសម្រាកខ្លះទើបប្រសើរ។ ក្រៅ ពីនេះមិនគួរចាកចេញពីគម្រោងនោះទេ ពីព្រោះស្ថានភាពធ្វេសប្រហែសបង្ករការខាតបង់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមព្យាយាមកំណត់អាទិភាពនៃការងាររបស់អ្នក ហើយជឿទៅលើគំនិត និងសមទ្ធភាពខ្លួនឯង​ ដើម្បសម្រេចគោលដៅ និងទទួលបានសំណាង។ លោកអ្នកអាចពឹងពាក់ សុំយោបល់ ឬផលពិសោធន៍របស់មិត្តរួមកាងារបាន ពីព្រោះថ្ងៃនេះអ្នកទទួលបានវោហារសព្ទល្អក្នុងការទំនាក់ទំនងការងារតូចធំ។ ក្រៅពីនេះសូមប្រយ័ត្នសំដីបំផុតជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។ បើអាចគួរកុំនិយាយច្រើន ប្រយ័ត្នបំណងល្អក្លាយជាកំហុស ឬលោកអ្នកក៏មិនអាចធ្វើឲ្យគេយល់ពីបំណងពិតរបស់អ្នកបាននោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយ និងជោគជ័យចំពោះការងារនៅថ្ងៃនេះ។ សម្រាប់អាជីវករ ផលចំនេញថ្ងៃនេះមានទំហំធំ ហើយក៏អាចស្ថិតស្ថេរបានយូរអង្វែងផងដែរ។ ចំពោះលោកអ្នកដែលគិតចង់បណ្តាក់ទុន គឺអាចធ្វើបាន ប៉ុន្តែប្រសិនបើអ្នកផែនការអនុវត្ត គួរតែផ្អាកសិន ពីព្រោះស្ថានភាពខាងក្រៅមានភាពប្រែប្រួលច្រើន។ ក្នុងនោះលោកអ្នកអាចនឹងត្រូវស្រង់ពត៌មានបន្ថែមពីសមាសភាពដៃគូជំនួញរបស់អ្នកផងដែរ។ ចំពោះទំនាក់ទំនងជាមួយថា្នក់លើ គួរតែត្រូវផ្សារភ្ជាប់ជាថ្មី។ ក្នុងនោះ ក៏សូមយកចិត្តទុកដាក់ចំពោះការយល់ដឹងរបស់មិត្តរួមការងារផង។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលនៃភាពវៃឆ្លាត រហ័សរហួន និងមានវិធីសាស្រ្តសមស្របក្នុងការដោះស្រាយបញ្ហាចំពោះមុខនានា សូម្បីជាមួយមនុស្សតានតឹងខ្លាំងយ៉ាងណាក្តី។ សូមលោកអ្នកព្យាយាមគូសវាសគោលដៅ ឬក្តីប៉ងប្រាថា្នរបស់ខ្លួនឲ្យបានល្អ ជៀសវាងបោះជំហានដោយមិនមែនផែនការ។ ក្រៅពីនេះ ចូរប្រើប្រាស់ពេលវេលាក្នុងការស្តាប់មតិយោបល់របស់មិត្តរួមការងារ និងថ្នាក់លើ ដាច់ខាតកុំប្រថុយប្រថាន។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន ដោយគ្មានផលជំទាស់នោះទេ។ ផលអាក្រក់នៅក្នុងថ្ងៃនេះគឺជម្លោះការបាត់បង់ពត៌មាន។

 ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវគំនិតយោបល់របស់អ្នក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី។ ទន្ទឹមនឹងនោះ សូមមានការអធ្យាស្រ័យចំពោះកំហុសរបស់មិត្តរួមការងារ។ បញ្ហាប៉ះទង្គិច ឬការថ្លោគ្រិចតូចតាចអាចនឹងកើតឡើង ប៉ុន្តែមិនធ្វើឲ្យរំខានធ្ងន់ធ្ងរដល់សុខមាលភាព និងកិច្ចការងារឡើយ។ ប្រការដែលអ្នកគួរយកចិត្តទុកដាក់ខ្ពស់ គឺការទទួលខុសត្រូវចំពោះកិច្ចការងារសូម្បីតែកាតព្វកិច្ចតូចតាចក្តី។ ក្រៅពីនេះ សូមព្យាយាមធ្វើសកម្មភាពជាក្រុម និង បង្កើនកិច្ចទំនាក់ទំនងជាមួយនឹងថ្នាក់លើរបស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើដំណើរអាជីវកម្ម និងកិច្ចការប្រជុំទាក់ទងនឹងអាជីវកម្ម។ អ្នកនឹងអាចបង្កើតទំនាក់ទំនងថ្មី និងពង្រីកវិសាលភាពនៃសកម្មភាពបាន។ រាសីការងារថ្ងៃនេះ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះពត៌មានដែលទាក់ទងនឹងបញ្ហា ឬកិច្ចការផ្លូវការទាំងឡាយ។  លោកអ្នកអាចមានហានិភ័យនៃការបាត់បង់ពត៌មានលម្អិតសំសាន់ៗមួយចំនួន ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងធ្វើការ។ ក្រៅពីនេះ សូមលោកអ្នកការពារចិត្តគំនិតរបស់ខ្លួន កុំឲ្យរងឥទ្ធិពលពីខាងក្រៅ ពិសេសរាល់សកម្មភាពសំខាន់ មិនត្រូវប្រើប្រាស់អារម្មណ៍ជាដាច់ខាត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចនឹងទទួលបានលាភសំណាងធំ ចំណែកដំណឹងដែលអ្នកកំពុងរងចាំក៏អាចបានដឹងក្នុងថ្ងៃនេះដែរ។ ភោគទ្រព្យ នៅក្នុងថ្ងៃនេះមានពេញបរិបូណ៍ ដូច្នេះសូមកុំឲ្យខកខានឳកាស។ ដោយឡែក សូមព្យាយាមកំណត់ការងារជាអាទិភាព ទំងន់ការងារច្រើនលើសលប់អាចបណ្តាលឲ្យអ្នកបាត់បង់លំនឹងសុខភាព រួមទាំងសុខភាពផ្លូវចិត្តផងដែរ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាម បង្កើនកិច្ចទំនាក់ទំនងធំតូចជាមួយថ្នាក់លើ និងមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកនឹងត្រូវចាកចេញ សូមកុំមានការព្រួយបារម្ភ ពីព្រោះទាំងស្ថានភាពទាំងឡាយមានលំនឹងណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនង និងធ្វើកិច្ចការជាក្រុម។ លោកអ្នកមានអារម្មណ៍សេរីក្នុងការផ្តល់យោបល់ និងពិភាក្សាបញ្ហាជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវធ្វើសកមម្មភាពឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ ចំពោះបញ្ហាធ្ងន់ធ្ងរ គឺមិនទាន់អាចទាយទុកបានជាមុននៅឡើយ។ ដោយឡែក លោកអ្នកមានលទ្ធភាបបញ្ចប់ការងារទាន់ពេលវេលា និងអាចធ្វើឲ្យការគ្រប់គ្រងរបស់អ្នកមានដំណើរការល្អប្រសើរណាស់។ ក្នុងនោះដែរ សូមកុំភ្លេចក្នុងការទទួលខុសត្រូវ។ យកល្អ សូមព្យាយាមបញ្ចប់ភារកិច្ចការងារឲ្យមានទាន់ពេលវេលា ហើយមិនចាំបាច់ស្រមៃនោះទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ ចំពោះអាជីពនានារំពឹងថានឹងទទួលបានភាពត្រចេះត្រចង់ណាស់។ អ្នកប្រហែលជាអាចជៀសវាងស្ថានភាពតានតឹង ប៉ុន្តែក៏គួរគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃ។ ក្នុងពេលនេះអ្នកមានភាពស្វាហាប់ រហ័សរហួន និងមានគំនិតវិជ្ជមានណាស់ ដែលអាចជួយសម្រួលការលំបាក ឲ្យឈានដល់ភាពជោគជ័យបាន។ ក្រៅពីនេះ ថ្ងៃនេះជាពេលវេលាដែល មានអំណោយផលបំផុតសម្រាប់ការចាកចេញ ការបង្កើតគម្រោងផែនការថ្មី ដូច្នេះសូមធ្វើតាម បំណងប្រាថា្ន។ លើសពីនេះ រាល់ការផ្លាស់ប្តូរទាំងឡាយនឹងគ្មានបញ្ហានោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចេញដំណើរបេសកកម្ម ប្រជុំពិភាក្សា និងការចរចាដោះស្រាយបញ្ហា។ លោកអ្នកអាចធ្វើឲ្យមនុស្សស្រលាញ់រាប់អាន និងគាំទ្រច្រើន ដូច្នេះគ្មានអ្វីដែលនឹងបង្ករជាបញ្ហាដល់ជីវិត និងកិច្ចការរបស់អ្នកទេ។ ហោរាសាស្រ្តអាជីព ណែនាំឲ្យអ្នកប្រកាន់ខ្ជាប់នូវអាកប្បកិរិយាធម្មតា។ ត្រូវធ្វើការឲ្យស្របទៅនឹងភាពជាក់ស្តែង ហើយប្រុងប្រយ័ត្នខ្ពស់។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលគួរឲ្យមានភាពសង្ស័យនោះទេ។ សូមព្យាយាមបំពេញកាតព្វកិច្ចរបស់ខ្លួនកុំឲ្យមានភាពថ្លោះធ្លោយ។

ចំណាំៈ

ឆ្នាំទាំង៦ រោង ម្សាញ់ មមែ វក ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងទទួលបានផលល្អ សម្រាប់ការចរចា ការពិភាក្សា និងការចុះកិច្ចព្រមព្រៀង។ លាភយសនឹងកើតឡើងពេញ បរិបូណ៍។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner