អភិបាលក្រុងហុងកុងថ្លែងថា រដ្ឋាភិបាលនឹងមិនអត់ឱនជាដាច់ខាត ចំពោះការប្រើអំពើ ហិង្សាប្រឆាំងនឹងប៉ូលិសនាពេលថ្មីៗនេះ

ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា នៅថ្ងៃអង្គារនេះ បានថ្លែងអះអាងថា រដ្ឋាភិបាលក្រុងហុងកុង នឹងមិនអត់ឱនឲ្យជាដាច់ខាត ចំពោះក្រុមបាតុករទាំងឡាយណា ដែលបង្កអំពើហិង្សាដោយចេតនាប្រឆាំងនឹងមន្រ្តីប៉ូលិស។ នេះបើតាមសារព័ត៌មានចិន CGTN។

អភិបាលក្រុងហុងកុងរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងហុងកុង នឹងមិនអត់ឱនឲ្យឡើយ ចំពោះការប្រើអំពើហិង្សានាពេលថ្មីៗនេះ។ លោកស្រីក៏នឹងមិនបោះបង់ចោលឡើយនូវការបង្កើតវេទិកាសម្រាប់កិច្ចសន្ទនាគ្នា ក៏ដូចជាការព្យាយាមបញ្ចប់អំពើហិង្សាជាមួយនឹងការអនុវត្តតាមផ្លូវច្បាប់។ ទន្ទឹមគ្នានេះ លោកស្រីថែមទាំងបានអំពាវនាវឲ្យមានការការពារក្រុមគ្រួសាររបស់មន្ត្រីប៉ូលិស ហើយអះអាងថា ការប្រើអំពើហិង្សាមិនមែនជាមធ្យោបាយ ដើម្បីដោះស្រាយបញ្ហានោះទេ។

ការកត់សម្គាល់បែបនេះរបស់លោកស្រី ខារី ឡំា បានកើតមានឡើងបន្ទាប់ពីមន្រ្តីប៉ូលិស២១នាក់ បានទទួលរងរបួស ដោយសារការធ្វើបាតុកម្មហិង្សារបស់ក្រុមបាតុករ ដែលក្នុងនោះរួមមានទាំងការគប់គ្រាប់បែកសាំង ក្នុងអំឡុងប៉ូលិសបំពេញកាតព្វកិច្ចបង្រ្កាបក្រុមបាតុករនៅក្នុងទីក្រុងហុងកុង កាលពីចុងសប្តាហ៍មុននេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner