មន្ត្រីអង្គការសហប្រជាជាតិសន្យាជួយកម្ពុជាបោសសំអាតមីនឱ្យអស់តាមគម្រោងរហូតដល់ឆ្នាំ២០២៥ (Video Inside)

មន្ត្រីអង្គការសហប្រជាជាតិបានសន្យាបន្តជួយកម្ពុជាក្នុងការបោសសំអាតដីចម្ការមីន ដើម្បីឲ្យសម្រេចតាមផែនការកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ។ ការសន្យានេះ បានធ្វើឡើងដោយមន្ត្រីអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូសេប ស្ហើរ Joseph Scheuer ក្នុងឱកាសជំនួបមួយជាមួយនឹងអនុប្រធានទី១ អាជ្ញាធរមីនគឺទេសរដ្ឋមន្ត្រី លី ធុជ នៅថ្ងៃទី២កុម្ភៈនេះ។

លោក លី ធុជ បានប្រាប់មន្ត្រីអង្គការសហប្រជាជាតិថា កម្ពុជាមានផ្ទៃដីចម្ការមីនច្រើនជាងគេនៅ លើពិភពលោក និងក៏មានអ្នកមានរងគ្រោះថ្នាក់ដោយសារសំណល់សង្គ្រាមជាច្រើនផងដែរ។ លោកបានថ្លែងបន្តថា ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជាក៏ជាប្រទេសដែលបានបោសសំអាត ដីចម្ការមីន បានច្រើនជាងគេផងដែរនៅលើពិភពលោក រួមទាំងមានការប្រកាសតំបន់ខ្លះ ជាតំបន់អស់មីន។

កម្ពុជាក្រោយការដោះអស់រយៈពេល៣០ ឆ្នាំមកនេះ នៅសេសល់ផ្ទៃដីមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះប្រមាណ៦០០គីឡូម៉ែត្រក្រឡាថែមទៀត។ កម្ពុជាបានប្តេជ្ញាបោសសំអាតគ្រាប់ មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

ads banner