ប្រមុខដឹកនំាអង្គការសហប្រជាជាតិជំរុញមេដឹកនំាប្រទេស G7 ចាត់វិធានការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆំាងនឹងការប្រែប្រួលអាកាសធាតុ

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមេដឹកនំាប្រទេសកំពូលសេដ្ឋកិច្ច G7 ដឹកនំាការប្រយុទ្ធប្រឆំាងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារនេះ។ ថ្លែងនៅឯប្រទេសបារំាង ជាទីដែលលោកកំពុងចូលរួមក្នុងសន្និសីទកំពូល G7 លោក ហ្គូដទើរ៉េស បានបញ្ជាក់ថា យើងមានមធ្យោបាយជាច្រើន ដើម្បីដោះស្រាយភាពអាសន្ននៃអាកាសធាតុ ប៉ុន្តែយើងត្រូវការឆន្ទៈនយោបាយបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ទៀតថា ទាំងអស់នេះទាមទារឱ្យមានឆន្ទៈនយោបាយច្រើន ហើយកិច្ចប្រជុំកំពូល G7 គឺជាឱកាសដ៏ល្អមួយ ដើម្បីអំពាវនាវឲ្យមានការចូលរួមយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខដឹកនំាអង្គការសហប្រជាជាតិរូបនេះ ត្រូវបានធ្វើឡើងមុនពេលដែលកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ គ្រោងនឹងប្រព្រឹត្តទៅនាខែក្រោយនេះ នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេ៉រិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner