សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការលើកតម្កើងមុខវិជ្ជាជីវៈដូនតាខ្មែរ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ការរំលេច និងលើកតម្កើងមុខវិជ្ជាជីវៈដូនតាខ្មែរ ដែលបន្សលទុកពីអតីតកាលមិនឱ្យបាត់បង់ឡើយ បើទោះបីជាពិភពលោកមានការវិវត្តន៍លឿន លើបច្ចេកវិទ្យាឌីជីថលយ៉ាងណាក៏ដោយ។

វិជ្ជាជីវៈដូនតា គឺរួមមានការត្បាញ, ការស្មូនឆ្នាំង, ក្អម ជាដើម និងវិជ្ជាជីវៈដទៃៗទៀត ដែលបច្ចុប្បន្នស្ទើរតែបាត់បង់អស់ដោយសារតែភាពជឿនលឿននៃសម័យបច្ចេកវិទ្យា។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់បាក់ឌុប និទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ នៅថ្ងៃទី២កុម្ភៈនេះ សម្តេចបានបញ្ជាក់នូវការជួយសិស្ស ក្រីក្រមួយលាន៥សែននាក់ ដែលក្នុងនោះសិស្សទាំងអស់នឹងត្រូវបានរៀនជំនាញផ្សេងៗរួមទាំងវិជ្ជាជីវៈដូនតាខ្មែរបន្សល់ទុកមកនេះផងដែរ។

សម្តេចបានបញ្ជាក់បន្ថែមថាគម្រោងសិក្សាវិជ្ជាជីវៈសម្រាប់ជួយសិស្សក្រីក្រ១លាន៥សែន នាក់នេះ នឹងគ្រោងធ្វើ ក្រោយកម្ពុជានឹងមានរាជរដ្ឋាភិបាលអាណ្ណត្តិថ្មីបន្ទាប់ពីលទ្ធផល នៃការបោះឆ្នោតថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។

ads banner