ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះលោកអ្នកសំបូរទៅដោយ ព្រឹត្តិការណ៍រស់រវើកដែលមិនរំពឹងទុក។ លោកអ្នកអាចសម្រេចការងារបានច្រើន និងមាន លំនឹងសម្រាប់ថ្ងៃក្រោយផងដែរ។ ប៉ុន្តែសូមលោកអ្នកជ្រើសរើសកន្លែងដែលត្រឹមត្រូវ កុំងាយ ផ្លាស់ប្តូរទៅតាមអ្វីដែលអ្នកបានឃើញ ធ្វើយ៉ាងណាធ្វើការងារទៅតាមគម្រោងដែលបាន គិតគូរ។ ក្នុងនោះ ទំនាក់ទំនងរបស់អ្នកមានភាពរស់រវើកខ្លាំងណាស់ ដូច្នេះចូរព្យាយាម ស្វែងរកឳកាសបន្ថែមពីទំនាក់ទំនងនេះ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើការចុះហត្ថលេខា ការចរចា និងដោះស្រាយហេតុការណ៍គឺនឹងទទួលបានផលល្អប្រសើរណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពនៅថ្ងៃនេះ ណែនាំអោយ លោកអ្នកផ្លាស់ប្តូរវិធីសាស្រ្តក្នុងការអនុវត្តការងារ។ បើអ្នកអាចធ្វើយ៉ាងនេះបាន នោះអ្នក នឹងអាចទទួលបានភាពរីកចម្រើនប្រសើរជាងមុន។ ក្នុងនោះ ប្រហែលជាមិនគួរជឿជាក់ពេក នោះទេ ពីព្រោះជំនឿចិត្តជ្រុលពេកនឹងធ្វើអោយអ្នកអាចចាញ់បោកបញ្ឆោតគេបានយ៉ាង ងាយ។ ព្យាយាមធ្វើការងារធម្មតា កុំចំណាយដើមទុនច្រើនពេក ហើយក៏មិនចាំបាច់ត្រូវធ្វើ ការច្រើនក្នុងពេលតែមួយដែរ។ ក្នុងស្ថានភាពនេះ សូមលោកអ្នកមានភាពអត់ធ្មត់ បើអាច ក៏មិនគួរចាកចេញពីកន្លែងការងារបច្ចុប្បន្នដែរ ពីព្រោះស្ថានភាពហិរញ្ញវត្ថុមិនមានភាពរឹង មាំទេនៅក្នុងថ្ងៃនេះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ នេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការ ស្វែង រកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការធ្វើទំនាក់ទំនង កិច្ចសហការ និងការគ្រប់គ្រង។ សកម្មភាពរបស់អ្នកក្នុងពេលនេះនឹងអាចទទួលបានផលល្អ ប្រសើរក្នុងថ្ងៃខាងមុខនេះ។ សូមមានការទទួលខុសត្រូវ សូម្បីតែការងារតូចតាចក្តី។ ការទទួលខុសត្រូវនេះនឹងធ្វើអោយអ្នកជៀសផុតពីផលលំបាក ព្រមទាំងការយល់ច្រលំ ផ្សេងៗ។ ព្យាយាមធ្វើទំនាក់ទំនងល្អជាមួយថា្នក់លើ និងមិត្តរួមការងាររបស់អ្នក។ ហើយ សម្រាប់ការខ្ចីបុលក្នុងថ្ងៃនេះមិនសូវល្អទេ ច្រើននាំទុក្ខត្រលប់មកវិញ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។ ប្រសិនបើអ្នកជាអាជីវករ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងការគូសវាស តែងនិពន្ធនោះនឹងកាន់តេប្រសើរណាស់។ ក្នុងពេលនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារគឺអាចធ្វើទៅបាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានផលដូចការរំពឹងទុកទេ។ សូមលោកអ្នកបន្តការងារដែលកំពុងមាននៅក្នុងពេលនេះសិន ធ្វើយ៉ាងណា ឃ្លាំមើលស្ថានភាព ហើយរងចាំឳកាស។ វានឹងមិនយឺតពេលនោះទេ នឹងស្តារស្ថានភាព ហិរញ្ញវត្ថុអោយកាន់តែប្រសើរ។ សូមរស់នៅជាធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យ។ កុំខ្វល់នឹងរឿងតូចតាចពីព្រោះអាចនឹងបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ផ្ទុយទៅវិញ ផលលំបាកមួយចំនួនអាចនឹងពិបាកក្នុងការដោះស្រាយបាន ដូច្នេះសូមកុំប្រថុយនឹងស្ថានភាព ណាមួយឡើយ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្នក្នុងទំនាក់ទំនងគ្រួសារ ធ្វើយ៉ាងណា ស្វែងយល់ និងដោះស្រាយបានឆាប់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះហាក់មានភាពរអាក់រអួល បន្តិច លោកអ្នកពិបាកនឹងធ្វើអោយការងារនេះសម្រេចបានតាមបំណងណាស់។ ប៉ុន្តែមិន គួរបាក់ទឹកចិត្តនោះទេ លោកអ្នកមានលទ្ធភាពពេញលេញដើម្បីកែសម្រួលស្ថានភាពនេះ ហើយមិនត្រឹមតែប៉ុណ្ណោះមនុស្សនៅក្បែរខ្លួនអ្នកក៏នឹងអាចជួយជ្រោមជ្រែងលោកអ្នកបាន ផងដែរ។ ក្រៅពីនេះ សូមកុំរៀបចំគម្រោងពិសេស កុំបោះទុន កុំប្រជុំពិភាក្សាការងារសំខាន់ ពីព្រោះកំហុសអាចកើតឡើងដោយងាយណាស់។ ក្រៅពីនេះ មិនគួរមើលងាយស្ថានភាព ណាមួយឡើយ។ ហើយបើអាចគួរកុំចែករំលែកពត៌មានជាមួយមនុស្សដែលអ្នកមិនស្គាល់ ច្បាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹង ផ្តល់នូវទិន្នផលដែលល្អប្រសើរណាស់។ ជាពិសេសលោកអ្នកជាអាជីវករអាចនឹងទទួលបាន អតិថិជនល្អ ដែលអាចផ្តល់លំនឹងដ៏ប្រសើរសម្រាប់ស្ថានភាពហរិញ្ញវត្ថុ។ ពិសេសឧបសគ្គ របស់អ្នកនឹងអាចរលាយទៅបាត់ក្នុងពេលនេះផងដែរ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុង ការផ្តើមអនុវត្តការងារដែលអ្នកប្រាថ្នា។ សូមចងចាំថា បើទោះបីជាលោកអ្នកមានមហិច្ចតា ធំបែបណាក្តី ក៏អ្នកអាចអនុវត្តបាននៅពេលនេះដែរ។ ក្រៅពីនេះ សូមលោកអ្នកប្រយ័ត្ន ក្រែងមានជំងឺដង្ហាត់ខ្លះ រកពេលសម្រាកអោយបានគ្រប់គ្រាន់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន ដែល កត្តានេះនឹងសម្រួលដល់ការកែលម្អស្ថានភាពអវិជ្ជមានមួយចំនួនដែលអាចនឹងកើតឡើង នៅក្នុងពេលនេះ។ ចំពោះរឿងលុយកាក់ សូមលោកអ្នកមានការប្រុងប្រយ័ត្នបន្ថែមពីព្រោះ ថ្ងៃនេះមិនមែនជាពេលវេលាល្អ ក្នុងការប្រើប្រាស់លុយកាក់សម្រាប់រាល់ករណីទាំងអស់។ ការខាតបង់ ឬការចាញ់បោកផ្នែក ហរិញ្ញវត្ថុមានសញ្ញាណខ្ពស់ណាស់។ ក្នុងពេលដំណាល គ្នានេះ សូមធ្វើយ៉ាងណាកុំឲ្យចិត្តរបស់អ្នកមានភាពស្មុគ្រស្មាញ សូមចាប់ផ្តើមធ្វើកិច្ចការ សំខាន់អោយបានរួសរាន់។ ដោយឡែក លោកអ្នកនឹងដោះស្រាយបញ្ហាបានល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ ការងារទាំងក្នុងការិយាល័យ និងការងារ ផ្នែកអាជីវកម្មមានសន្ទុះស្មើគ្នា។ លោកអ្នករំពឹងថាទទួលបានទិន្នផលខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ គ្មានបញ្ហាអ្វីអាចមករំខានបំណងប្រាថ្នារបស់អ្នក បានទេ ដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ សូមធ្វើតាមបំណងចុះ។ តែប្រសិនបើអ្នកមិនចង់ផ្លាស់ប្តូរទេ ក៍ផលប្រយោជន៍សំខាន់ៗនៅក្នុងពេលនេះមានកំរិត ខ្ពស់ផងដែរ សូមបន្តការងារទៅតាមរបត់ធម្មតាដែលបានកន្លងមក។ ចំពោះទំនាក់ទំនង ជាមួយថ្នាក់លើ ដៃគូសហការ និងមនុស្សដែលនៅជុំវិញខ្លួនសុទ្ធតែល្អប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានការផ្លាស់ប្តូរយ៉ាងវិជ្ជមានជា ច្រើន។ លោកអ្នកអាចធ្វើអោយការងាររបស់អ្នកសម្រេចទៅដោយរលូន។ មនុស្សនៅក្បែរ ខ្លួនក៏នឹងជួយជ្រោមជ្រែងលោកអ្នកបានល្អប្រសើរផងដែរ។ ក្នុងពេលនេះមិនចាំបាច់ត្រូវ ប្រញាប់ប្រញាលធ្វើការសម្រេចចិត្តទៅលើកិច្ចការងារអ្វីមួយឡើយ ពីព្រោះលោកអ្នកនៅ មានពេលវេលាគ្រប់គ្រាន់។ ក្នុងនោះ ប្រសិនបើអ្នកនឹងបោះទុន បង្កើតអាជីវកម្មថ្មី ឬធ្វើការបើកហាង និងធ្វើពិធីមង្គលនឹងទទួលបានអំណោយផល និងមង្គលល្អប្រសើរ។ ក្រៅពីនេះលោកអ្នកមានការវិនិច្ឆ័យល្អ ដែលធ្វើអោយអ្នកអាចធ្វើការងារថ្ងៃនេះកាន់តែ ប្រសើរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចូលរួមសកម្មភាព ឬកុំចូលទៅកៀកជាមួយថ្នាក់លើនៅ ពេលនេះ ពីព្រោះលោកអ្នកនឹងព្យាយាមបញ្ចៀសខ្លួនពីការរិះគន់នានាបានណាស់។ សូម្បីតែជាមួយមិត្តភក្តីរួមក្រុម ក៏គួរកំណត់ការប្រើប្រាស់ពាក្យសំដី ការចែករំលែក ពត៌មាន ពីព្រោះបំណងល្អរបស់អ្នកនឹងពិបាកឲ្យគេយល់ណាស់ ហើយថែមទាំងអាចបង្ករការយល់ ច្រលំបង្កើតទៅជាកំហុស។ លើសពីនេះ សូមមានការអត់ធ្មត់ចំពោះទំហំការងារ កុំបង្ហាញ ភាពនឿយហត់ ឬការខកបំណង។ កុំពាក់ព័ន្ធនឹងរឿងរបស់អ្នកដទៃ ពីព្រោះគុណនឹងក្លាយ ជាទោស ហើយស្ថានភាពនេះក៏មិនងាយដោះស្រាយដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកជៀសឲ្យផុតពី ការវាយតម្លៃដែលមុតមាំ។ ស្ថានភាពខ្លះមិនដូចអ្វីដែលអ្នករំពឹងទុកនោះទេ សូមត្រៀម សម្រាប់ការប្រែប្រួលដែលមិននឹកស្មានដល់។ ជាពិសេសសូមកុំជឿដោយងាយ ពីព្រោះអ្នក ក៏អាចខកចិត្តបានដោយងាយដែរ។ លើសពីនេះ ប្រហែលមិត្តរួមការងារ និងដៃគូពាណិជ្ជ កម្មមិនសូវជាយល់ចិត្ត និងបំណងរបស់អ្នកប៉ុន្មានទេ ដូច្នេះសូមកុំព្យាយាមនិយាយច្រើន ពេកចូរធ្វើសកម្មភាពដើម្បីទទួលបានផលវិញទើបប្រសើរជាង។ ក្រៅពីនេះ លោកអ្នកអាច យល់ដឹងពីស្ថានការណ៍ ហើយដោះស្រាយបានដោយសន្តិវិធី។
ចំណាំៈ
ឆ្នាំទាំង៥ ជូត ថោះ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររបស់អ្នកនឹងទទួលបានផលសម្រេច។ ថ្ងៃនេះលោកអ្នករំពឹងថាទទួលបាន ការសហការល្អ លុយកាក់ និងឳកាសច្រើនក្នុងអាជីព។