ប្រេស៊ីល បដិសេធទទួលយកជំនួយ២២លានដុល្លារ ពីមេដឹកនំាក្រុមប្រទេស G7 សម្រាប់ការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន

ប្រេស៊ីល៖ មេដឹកនាំក្រុមប្រទេស G7 បានព្រមព្រៀងគ្នាថា នឹងផ្តល់ជំនួយជាថវិកាចំនួន២០លានអឺរ៉ូ ឬជាង២២លានដុល្លារអាមេ៉រិក ដើម្បីជួយប្រទេសនៅតំបន់ព្រៃ អាម៉ាហ្សូន ទប់ទល់នឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។

ជាការឆ្លើយតប រដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធទទួលយកថវិកាជំនួយពីប្រទេសកំពូលសេដ្ឋកិច្ច G7 ហើយបើតាមទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះ គួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង។

សូមបញ្ជាក់ផងដែរថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោកផងដែរ។ ដូច្នេះហើយ ការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំង ដល់សហគមន៍អន្តរជាតិទាំងមូល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner