សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កុម្ភៈ ២០២៣

១. ក្រសួងពាណិជ្ជកម្ម មានផែនការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាចំនួន ៥ ទីតាំងនៅចិន ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសមហាអំណាចមួយនេះថែមទៀត – ថ្មីៗ

២. ឆ្នាំ២០២២ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិមកទស្សនា ឬសម្រាកកម្សាន្តនៅរាជធានីភ្នំពេញ មានជាង ១លាន៥ម៉ឺននាក់ កើនប្រមាណ៦៣៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ – ភ្នំពេញបុស្តិ៍

៣. របាំក្ងោកនឹងមានវត្តមានក្នុងក្បួនដង្ហែឈីងហ្គេនៅសិង្ហបុរី នៅថ្ងៃទី៣-៤ កុម្ភៈ ខណៈក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយសមាគមប្រជាជននៃសិង្ហបុរី – ស៊ីស៊ីថាមស៍

៤. មន្ត្រីការពារជាតិអាមេរិក៖ បាឡុងចារកម្មរបស់ចិនបានហោះចូលដែនអាកាសរបស់ខ្លួន ហើយត្រូវបានឃើញពេលហោះលើមូលដ្ឋានទ័ពអាកាសនៅទីក្រុងមួយក្នុងរដ្ឋ Montana – Sputnik

៥. យោធាមីយ៉ាន់ម៉ាប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកនៅក្នុងក្រុងជាច្រើនចំនួន ៣៧ ដែលភាគច្រើនស្ថិតក្រោមការប៉ះទង្គិចជាមួយក្រុមប្រឆាំង – NST

#ams1minute

ads banner