អភិបាលខេត្តកំពង់ចាមបង្ហាញភាពយឺតរបស់អាជ្ញាធរដើរមិនទាន់ជនល្មើសលេងល្បែង Online (Video Inside)
ការបង្ក្រាបល្បែងតាមប្រព័ន្ធអ៊ិនថឺណិត និងប្រព័ន្ធ Online បានបង្កក្តីលំបាកដល់អាជ្ញាធរ ដែលមិនអាចស្វែងរកភស្ថុតាងជាក់ស្តែងបានសម្រាប់ការដាក់ទោសលើជនល្មើស។ ខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានសេចក្តីរាយការណ៍ពីករណីលេងល្បែងតាមប្រព័ន្ធអ៊ិនថឺណិត និងប្រព័ន្ធ Online ដែលអាជ្ញាធរបានថ្លែងថាសមត្ថកិច្ចហាក់ដូចជាដើរយឺតជាងល្បិចរបស់ ក្រុមជនល្មើស។ អភិបាលខេត្តកំពង់ចាមលោកអ៊ុនចាន់ដា ក្នុងសន្និសីទសារព័ត៌មានមួយនាទី ស្តីការគណរដ្ឋមន្ត្រីថ្ងៃទី៣កុម្ភៈនេះ ត្រូវបានអ្នកសារព័ត៌មានចោទសួរអំពីករណីការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្ត។
ការលេងល្បែងស៊ីសងក្នុងមូលដ្ឋាន គឺជាបទល្មើសដែលបង្កឱ្យមានករណីអសន្តិសុខដូចជា អំពើឆក់, លួចនិងប្លន់នោះជាដើម។ កម្ពុជាបានដាក់ចេញនូវគោលការណ៍ភូមិឃុំនិងសង្កាត់ មានសុវត្ថិភាព ដែលក្នុងនោះរួមមានការត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ, ការសេពនិង ជួញដូរគ្រឿងញៀន និងករណីផ្សេងៗជាច្រើនទៀតដើម្បីការពារភូមិឃុំរក្សាបានសុវត្ថិភាព។