២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការឆ្លងចំនួន១ករណី ដែលជាតួលេខឆ្លងស្មើគ្នានឹងការឆ្លងកាលពីម្សិលមិញ។ យោងតាមក្រសួងសុខាភិបាលការឆ្លង១ករណី នៅថ្ងៃនេះ គឺជាករណីដែលកើតឡើងនៅក្នុងរង្វង់សហគមន៍។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញ ទី៦ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ១៧ម៉ឺន២ពាន់ ៤៨១នាក់ហើយ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។

ads banner