ប្រទេសឥណ្ឌូនេស៊ី ចំណាយ៣២ពាន់លានដុល្លារអាម៉េរិក បង្កើតរដ្ឋធានីថ្មី
អត្ថបទដោយ៖
Kien Sereyvuth
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីម្សិលមិញថា លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានប្រកាសជាផ្លូវការថា រដ្ឋធានីថ្មីរបស់សាធារណរដ្ឋឥណ្ឌូណេស៊ីគឺនៅខាងកើតកោះប័រណេអូ ដែលជាតំបន់មិនសូវមានការអភិវឌ្ឍប៉ុន្មានទេ។ យ៉ាងណាមិញ មិនទាន់មានឈ្មោះផ្លូវការសម្រាប់រដ្ឋធានីនេះឡើយ។
គម្រោងក្នុងការរៀបចំរដ្ឋធានីថ្មីនេះ នឹងចំណាយទឹកប្រាក់ចំនួន៣២ប៊ីលានដុល្លារ ប៉ុន្តែការកកស្ទះចរាចរណ៍ធ្វើឲ្យឥណ្ឌូណេស៊ីខាតបង់ប្រាក់អស់ជាង ៧ប៊ីលានដុល្លារទៅហើយក្នុងមួយឆ្នាំៗ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងផែនការឥណ្ឌូណេស៊ី។ គួរបញ្ជាក់ផងដែរថា ទ្រព្យសម្បត្តិរបស់ឥណ្ឌូណេស៊ីភាគច្រើនផ្ដុំនៅកោះជ្វា និងជាពិសេសទីក្រុងហ្សាការតា៕ធ.ដ