អបអរ!!!!កីឡាករ ប៉ាល់ ជីវ័ន្ត បានឈ្នះមេដាយមាសមួយគ្រឿង ពីការប្រកួតពានរង្វាន់ជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់តាមបណ្តាញសង្គម Facebook មុននេះបន្តិច ថាកីឡាករ ប៉ាល់ ជីវ័ន្ត បានឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសាសម្តែង ពីការប្រកួតពានរង្វាន់ជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី  ដែលមានប្រទេសជាង៧០ ក្នុងពិភពលោក បានចូលរួម។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៦រូប ទៅចូលរួមប្រកួត ដែលក្នុងនោះ មានកីឡាករជម្រើសជាតិ ៧រូប និងកីឡាការិនីជម្រើសជាតិ ១រូប។ ក្រៅពីនោះ មានកីឡាករថ្នាល ចំនួន៧រូប និង កីឡាការិនីថ្នាល ចំនួន១រូបដែរ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ សីហា៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner