ជួបគ្នានៅមហោស្រពពិព័រណ៍វិទ្យាសាស្រ្ត ប្រចាំឆ្នាំលើកទី១៧ នាថ្ងៃទី២៤-២៥ កុម្ភៈ ២០២៣ នៅ The Premier Center Sen Sok
អត្ថបទដោយ៖
AMS OneMinute
មហោស្រពនេះនឹងប្រមូលផ្តុំសិស្ស-និស្សិតជាង ១៥ ០០០នាក់ពីគ្រឹះស្ថានអប់រំទូទាំងកម្ពុជា ដើម្បីមកទស្សនា និងប្រកួតប្រជែងគ្នាអំពីគម្រោងពាក់ព័ន្ធនឹង STEM Projects ជាង ២០០គម្រោង ការចែករំលែកពីវាគ្មិនល្បីៗអំពីវិស័យអប់រំ ការទស្សនាការប្រកួត Robot Sumo Challenge ការប្រគុំតន្រ្តីពីតារាចម្រៀងល្បីៗ និងការទស្សនាការតាំងពិព័រណ៍អំពីផលិតផល និងសេវាកម្មដែលពាក់ព័ន្ធជាច្រើនក្នុងគោលដៅលើកកម្ពស់ការអប់រំលើវិស័យ #STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៅតាមស្ថាប័នអប់រំនៅទូទាំងកម្ពុជា។
សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមឧបត្តម្ភ ឬកក់ស្តង់ផ្សព្វផ្សាយលក់ផលិតផល ឫសេវាកម្មរបស់ខ្លួន សូមទំនាក់ទំនង 085 955 566 / 081 568 578/ 015 419 521
