សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កុម្ភៈ ២០២៣
១. ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានថយចុះ ប៉ុន្តែអាចធានាលើការនាំចូលទំនិញ និងសេវាបានកម្រិត ៧ខែ – AMS Economy
២. ក្នុងឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជាផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមជាង ៥៣លានដុល្លារ – រស្មីកម្ពុជា
៣. ក្រុមហ៊ុនចំនួន៥ ចាយទុនវិនិយោគសរុបជិត ៣០លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅខេត្តកំពង់ស្ពឺ ហើយអាចបង្កើតការងារបានរាប់ពាន់កន្លែង – ស៊ីស៊ីថាមស៍
៤. ហ្វីលីពីនកំពុងពង្រីកវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដោយដាក់ពង្រាយនាវា និងបង្កើនជើងហោះហើរបន្ថែម ដើម្បីការពារដែនសមុទ្រ និងអ្នកនេសាទហ្វីលីពីន – Reuters
៥. អ៊ុយក្រែនដកសៀវភៅភាសារុស្ស៉ី និងសៀវភៅសល់ពីសម័យសូវៀត សរុបជិត ២០លានក្បាល ចេញពីបណ្ណាល័យទូទាំងប្រទេស – AFP