ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Video Inside)
សីតុណ្ហភាពកម្ដៅអតិបរមាបានបន្ដកើន១អង្សាសេបន្ថែមទៀត ខណៈកម្រិតទឹកភ្លៀងធ្លាក់ ត្រូវគេរាយការណ៍ថានៅមានតិចតួចប៉ុណ្ណោះក្នុងការព្យាករណ៍រយៈមួយសប្តាហ៍ខាងមុខនេះ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ការប្រែប្រួលអាកាសធាតុបែប នេះ គឺដោយសារកម្ពុជា បានទទួលរងនូវឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។
យោងតាមការព្យាករណ៍ រវាងពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមានឹងមានរវាងពី ២៣ទៅ២៥ អង្សាសេ…សីតុណ្ហភាព កម្ដៅអតិបរមាមានរវាងពី ៣៣-៣៥ អង្សាសេ ។ ហើយក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ ។
ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២២ទៅ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី៣៣ទៅ ៣៥ អង្សាសេ។
ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញ សីតុណ្ហភាពអប្បបរមា មានរវាងពី២១ទៅ២៣ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី៣១ទៅ៣៣ អង្សាសេ ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅ តិចតួច ដោយអន្លើប៉ុណ្ណោះ ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពទាំង២នេះ ទាំងនៅក្នុងតំបន់ទំនាបកណ្តាល, នៅក្នុងតំបន់ខ្ពង់រាប និងនៅ តំបន់មាត់សមុទ្រ គឺសីតុណ្ហភាពកម្ដៅបានកើន១ អង្សាសេ។