ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកទទួលបានការគាំទ្រច្រើន។ អ្នក អាចធ្វើអ្វីបានទៅតាមបំណងប្រាថ្នា បើទោះបីជាជាបំណងប្រាថ្នានោះមានទំហំធំក្តី។ ប៉ុន្តែ ទាក់ទងនឹងរឿងលុយកាក់ សូមលោកអ្នករឹតត្បិតសិន កុំទាន់ចាយវាយច្រើនក្នុងពេលនេះ ពីព្រោះប្រហែលជាអ្នកត្រូវការប្រើប្រាស់វាក្នុងពេលខាងមុខ។ ក្នុងនោះការខ្ចីបុល ការជំពាក់ រឿងលុយកាក់គឺមើលមិនឃើញពីការទទួលបានសំណងនោះទេ។ ចំណែកស្ថានភាពខាង ក្រៅ សូមពិនិត្យពិច័យអោយបានល្អិតល្អន់ក្រែងមានភាពរំខានខ្លះ ដែលធ្វើអោយរឹងស្ទះ ការងររបស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលកើតលាភ កើតទ្រព្យចំពោះលោក អ្នក។ រាល់បំណងប្រាថ្នាទាំងអស់នឹងត្រូវបានបំពេញ ហើយទាំងនេះជាលទ្ធផលជាក់លាក់ដែល កើតចេះពីការខិតខំប្រឹងប្រែងក្នុងពេលកន្លងមក។ ក្នុងនោះ បញ្ហានានាត្រូវបានកំចាត់ពី ផ្លូវរបស់អ្នកយ៉ាងស្អាតជ្រះស្រឡះ ដែលនេះនឹងកាន់តែជួយលើកស្ទួយជំហានរបស់អ្នក ឲ្យកាន់តែបានទៅដល់គោលដៅ។ ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ត្រូវទន្ទឹង រងចាំពេល វេលាសម្រាប់ការផ្លាស់ប្តូរនោះទេ ពីព្រោះថ្ងៃនេះអ្នកនឹងទទួលបានផលសម្រេចក្នុងការ អនុវត្តការងារដែលអ្នកប៉ងប្រាថា្ន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះរាល់ការងារទាំងអស់នឹងដំណើរការទៅ ដោយរលូន និងដោយភាពត្រឹមត្រូវបំផុត ដូច្នេះសម្រាប់លោកអ្នកបំពេញការងារផ្នែកការិ យាល័យនឹងកាន់តែទទួលបានភាពងាយស្រួល។ ថ្ងៃនេះហោរាសាស្រ្តតម្រូវឲ្យ អ្នកបោះបង់ ចោលការសង្ស័យ និងកង្វល់មួយចំនួនដែលឥតបានលទ្ធផលសម្រាប់ការងារ។ កុំលាយឡំ បញ្ហាផ្ទាល់ខ្លួនជាមួយការងារជាដាច់ខាតពីព្រោះអ្នកនឹងអាចបាត់បងប្រជាប្រិយភាព។ សូមព្យាយាមសិក្សាស្វែងយល់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ហើយ ត្រូវមានសុទិដ្ឋិនិយមចំពោះការងារ និងទំនាក់ទំនង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលគាប់ចិត្តបំផុតសម្រាប់ អាជីវកម្ម ដូច្នេះសូមកុំឲ្យខកខានឳកាសចំណេញ។ ក្នុងពេលនេះប្រសិនបើអ្នកនឹងធ្វើសកម្ម ភាពយ៉ាងក្លាហាន និងការសម្រេចចិត្តយ៉ាងច្បាស់លាស់ ដើម្បីទទួលបានភាពជោគជ័យ ក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងពេលដែលដែលមានស្ថានភាពល្អប្រសើរនេះ សូមជ្រើសរើសការងារដែលសមប្រកបនឹងវិជ្ជាជីវៈរបស់អ្នក ហើយមិនគួរធ្វើការងារច្រើនក្នុងពេលតែមួយ នោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលដ៏ល្អបំផុត សម្រាប់ការដោះស្រាយ បញ្ហាចាស់ថ្មី។ ចំណែក មនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលោកអ្នកយ៉ាង ខ្លាំង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពព្រមានថា អ្នកនឹងអាចមាន ផលប៉ះពាលទៅដល់អារម្មណ៍ខ្លះព្រោះតែស្ថានភាពខាងក្រៅដែលកំពុងកើតឡើង។ ផែន ការអនុវត្តរបស់អ្នកគួរតែពិនិត្យវាយតម្លៃជាថ្មី យកល្អគួរប្រើប្រាស់ពេលវេលាបន្ថែមដើម្បី អោយអ្នកយល់ដឹងពីស្ថានភាពកាន់តែច្បាស់មុនពេលចាប់ផ្តើមបោះជំហាន។ បើទោះបីជា បញ្ហាខ្លះអាចនឹងកើតឡើងក្តី សូមកុំបោះបង់ជំហររបស់ខ្លួន។ ការជឿជាក់លើសមត្ថភាព របស់ខ្លួននឹងធ្វើអោយអ្នកងាសស្រួលបំពេញកាតព្វកិច្ច។ ដោយឡែក សូមលោកអ្នក ព្យាយាមចូលរួមសកម្មភាពជាក្រុមអោយកានតែច្រើន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានការផ្លាស់ប្តូរយ៉ាងវិជ្ជមានជា ច្រើន។ លោកអ្នករំពឹងថាទទួលបានដំនឹងដែលរីករាយសម្រាប់ជីវិតឯកជន រួមទាំង អំណោយផលល្អទាក់ទងនឹងការងារ ដូចជាការតម្លើងប្រាក់ឧបត្ថម្ភ ការផ្តលឪកាសថ្មី ក៏ដូចជាការតម្លើងឋានៈតួនាទីផងដែរ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញ ច្រើន ចំណែកបញ្ហាហិរញ្ញវត្ថុដែលជាភាពស្មុគ្រស្មាញកន្លងមកនឹងអាចដោះស្រាយបាន ក្នុងពេលនេះ។ ក្រៅពីនេះ ចូលរូមសកម្មភាពជាក្រុម ចែករំលែក និងមានភាពស្មោះត្រង់ ចំពោះកិច្ចការងារ និងចំណោមមនុស្សធ្វើការជាមួយគ្នា។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអាច សូមកុំប្រញាប់ធ្វើការសម្រេចចិត្តលើលិខិតស្នាមសំខាន់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារទាំងឡាយដែលលោកអ្នក កំពុងបំពេញនឹងទទួលបានភាពជោគជ័យគ្រប់យ៉ាង។ ស្ថានភាពនានានៅក្នុងថ្ងៃនេះមាន លំនឹងណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភទេ។ បន្តសកម្មភាពការងាររបស់ខ្លួន ហើយ ប្រសិនជាល្អិគណាដែលលោកអ្នកចង់ច្បាស់ប្តូរកន្លែងការងារ ឬបរិបទការ ងារគឺអាចធ្វើទៅ បានដោយងាយស្រួល។ ទន្ទឹមនឹងនេះ សូមព្យាយាមធ្វើការដែលប្រកប ទៅដោយទំនួល ខុសត្រូវបំផុត។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ គឺអាចធ្វើទៅបានដោយងាយស្រួល។ លោកអ្នកមិនចាំបាច់ត្រូវរងចាំពេលវេលាអនុវត្តបន្ត ទៅទៀតនោះទេ ពីព្រោះពេលវេលាថ្ងៃនេះល្អសម្រាប់ការចាប់ផ្តើម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកុំទាន់ធ្វើកិច្ចការងារសំខាន់ ហើយក៏ មិនចាំបាច់ត្រូវរំពឹងភាពភ្ញាក់ផ្អើលណាមួយនោះទេ ពីព្រោះពេលវេលាជោគជ័យ និងលាភ ដែលអ្នកកំពុងរំពឹងមិនទាន់បានមកដល់នៅឡើង។ សូមបន្ត ការងារទៅតាមផែនការដែល អ្នកបានប្រៀងទុក ពីព្រោះភាពចម្រើនលូតលាស់នឹងកើតឡើងចំពោះការងារដែលអ្នក កំពុងតែមាននៅពេលនេះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន ដូច្នេះមិនគួរធ្វើអោយភាពរឹងស្ទះខ្លះបង្អាក់ដំណើររបស់អ្នកបានទេ។ លើសពីនេះ សូមកុំ បង្ហាញភាពនឿយ ហត់ ឬការខកបំណងជាមួយនឹងលទ្ធផលការងារ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹង ផ្តល់នូវទិន្នផលដែលល្អប្រសើរណាស់។ ជាពិសេសលោកអ្នកជាអាជីវករអាចនឹងទទួលបាន អតិថិជនល្អ ដែលអាចផ្តល់លំនឹងដ៏ប្រសើរសម្រាប់ស្ថានភាពហរិញ្ញវត្ថុ។ ពិសេសឧបសគ្គ របស់អ្នកនឹងអាចរលាយទៅបាត់ក្នុងពេលនេះផងដែរ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុង ការផ្តើមអនុវត្តការងារដែលអ្នកប្រាថ្នា។ សូមចងចាំថា បើទោះបីជាលោកអ្នកមានមហិច្ចតា ធំបែបណាក្តី ក៏អ្នកអាចអនុវត្តបាននៅពេលនេះដែរ។ ក្រៅពីនេះ សូមអ្នកកុំសម្តែងភាព សាកល្បង ភាពមិនច្បាស់លាស់ និងការប្រថុយប្រថានជាដាច់ខាត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកកំពុងមាន សញ្ញាណល្អគួរឲ្យចាប់អារម្មណ៍។ អ្នកក៏អាចធ្វើអ្វីទៅតាមគោលបំណងរបស់ខ្លួនបានដែរ គ្រាន់តែអ្នកត្រូវពឹងអាស្រ័យជាដាច់ខាតចំពោះពត៌មានលំអិត ដើម្បីបញ្ចៀសភាពរឹងស្ទះ នានាដែលកំពុងមានសញ្ញាណវិជ្ជមាននៅពេលនេះ។ សូមជៀសវៀងការប្រើប្រាស់ពាក្យ សំដីរិះគន់ ពីព្រោះវានឹងមិននាំទៅដល់ការយល់ដឹង ឬអាចកែប្រែអ្វីឲ្យប្រសើរនោះទេ។ ក្រៅ ពីនេះលោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ អ្វីៗនឹងអាចធ្វើការដោះស្រាយដោយវិធី សាស្ត្រងាយៗ។ ក្រៅពីនេះ យកល្អគួរធ្វើទំនាក់ទំនងអោយកាន់តែជីតស្និទ្ធនឹងថ្នាក់លើរបស់ អ្នក។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ការ ធ្វើទំនាក់ទំនង និងការចាប់ផ្តើមកិច្ចការងារថ្មិ។ កុំព្រួយបារម្ភក្នុងការទទួលយកការផ្តល់ជូន ឬសូម្បីលោក អ្នកនឹងចាប់ផ្តើមអាជីវកម្ម ឬធ្វើការបណ្តាក់ទុនជាមួយដៃគូពាណិជ្ជកម្មណាមួយក៏ដោយ។ ការសហការរបស់អ្នកនឹងទទួលបានការយល់ដឹង និងគាំទ្រយ៉ាងពេញទំហឹង។ ក្នុងករណី នេះ ប្រហែលជាអ្នកមិនគួរប្រើប្រាស់លុយកាក់ក្រៅនោះទេ។ ប្រសិនបើអ្នកគ្មានធនធានគ្រប់ គ្រាន់សូមចាប់ផ្តើមពីតូចទៅធំ។ ផលចំណេញ និងភាពចម្រើនលូតលាស់ក្នុងថ្ងៃនេះនឹងសម ល្មមចំពោះការចំណាយរបស់អ្នក។ ផ្ទុយទៅ វិញ សូមកាត់បន្ថយការទាមទាររបស់អ្នក។ ភាពអត់ធ្មត់នឹងផ្តល់លទ្ធផលដល់ការងារនៅក្នុងថ្ងៃនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ឥឡូវនេះមិនមែនជាពេលវេលាដែលល្អបំផុតសម្រាប់ ស្វែងរកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះគឺល្អប្រសើរសម្រាប់ការទាក់ទងជាមួយអ្នកគ្រប់គ្រង លើសពីនេះ ប្រហែលជាអ្នកនឹងបានតម្លើងប្រាក់ខែផង។ ចំពោះបញ្ហាក្នុងពេលនេះអាចនៅ មានខ្លះ ប៉ុន្តែគឺមិនមានអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ។ ហើយបើទោះបីជាលាភសំណាងធំមិន នៅខាងលោកអ្នកក៏ដោយ ក៏គ្មានហេតុផលណាមួយឲ្យអ្នកមានការព្រួយចិត្តនោះដែរ ដោយសារលោកអ្នកកំពុងដើរនៅលើទិសដៅដែលនឹងផ្តល់ទិន្នផលខ្ពស់។ ប្រការគូរអោយ ចាប់អារម្មណ៍គឺថាអ្នកអាចបាត់បង់ពត៌មាន ឬបាត់បង់របស់ទ្រព្យខ្លះ ដូច្នេះពិនិត្យអោយ បានច្រើនដងជានិច្ច។
ចំណាំៈឆ្នាំទាំង៦ ឆ្លូវ ថោះ ម្សាញ់ មមី វក ច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបាន ភាពចម្រើនលូតលាស់ក្នុងរាល់ផែនអនុវត្តការងារ។ លុយកាក់ ឳកាស និងការតម្លើង ប្រាក់ឧបត្ថម្ភនឹងកើតឡើងក្នុងពេលស្របគ្នា។