សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កុម្ភៈ ២០២៣

១. ឆ្នាំ២០២២ កម្ពុជាប្រមូលចំណូលប្រមាណ ២ ៦៩០,៥លានដុល្លារ កើនឡើង ១៨,៣% ធៀបនឹងចំណូលក្នុងឆ្នាំ២០២១ – AMS Economy

២. សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញពីផែនការសកម្មភាពដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥ – ស៊ីស៊ីថាមស៍

៣. កម្ពុជាប្រឹងពង្រីកសហព័ន្ធគុនខ្មែរអន្តរជាតិលើសពី ៧៥ប្រទេស ដើម្បីអូឡាំពិកទទួលស្គាល់ – ថ្មីៗ

៤. ប៉ូលិសនូវែលសេឡង់ បានរកឃើញថ្នាំញៀនកូកាអ៉ីនជាង ៣តោន អណ្តែតនៅតំបន់ដាច់ស្រយាលនៃមហាសមុទ្រប៉ាស៊ីហ្វិក – BBC

៥. វៀតណាមដំឡើងថ្លៃអគ្គិសនីជិត ១៤% ដើម្បីជំរុញការវិនិយោគលើថាមពល ខណៈប្រឈមសម្ពាធអតិផរណា – Reuters

#ams1minute

ads banner