សសយក ត្រៀមបំបែកស្នាដៃឯកថ្មីមួយទៀត សម្រាប់កំណត់ត្រារបស់ពិភពលោក (Video Inside)

កម្ពុជាដែលទទួលបានជោគជ័យជាបន្តបន្ទាប់លើស្នាដៃឯកក្នុងកំណត់ត្រារបស់ពិភពលោក ត្រៀមនឹងបំបែកឯកទគ្គកម្មថ្មីមួយទៀត ដែលគេមិនទាន់បានបង្ហើបថាជាអ្វីនោះឡើយ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថាការគ្រោងបំបែកឯកទគ្គកម្មថ្មីនោះ គ្រោងនឹងធ្វើនៅ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងខែមេសាខាងមុខនេះ។

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោកស្រី ដាំ ដារីនី បានថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរដែលចង់ដឹងថាតើស្នាដៃគ្រោងបំបែកឯកទ្ទគ្គកម្មថ្មីនោះ មានអ្វីខ្លះនោះ សូមអញ្ជើញនាំគ្នាធ្វើទស្សនកិច្ចក្នុងក្រុងអង្គរ ខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

កម្ពុជាមុនពេលពិភពលោកបានរងវិបត្តិឆ្លងកូវីដ១៩ បានទទួលជោគជ័យស្នាដៃឯកមួយ ចំនួនដែលបានកត់ចូលក្នុងកំណត់ត្រារបស់ពិភពលោកដូចជា «ការធ្វើនំអន្សមយក្ខទម្ងន់ជាង ៤តោន និងការរាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥, ការត្បាញក្រមាវែងជាគេបំផុតប្រវែង១ពាន់ ១៤៩ម៉ែត្រនិង៨តឹកកាលពីថ្ងៃទី១កក្កដាឆ្នាំ២០១៨, ទូកង វែងជាគេបំផុតប្រវែង៨៧ម៉ែត្រ៣ តឹក និងការបំបែកឯកទ្ទកម្មចុងក្រោយមួយទៀតគឺការសម្តែងសៀក ដែលមានរយៈពេលវែង ដល់២៤ម៉ោង១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយក្នុងសកលលោកនេះ ។

ads banner